ច្បាប់សង្គមទាំង ៥ ដែលអ្នកគួរបង្រៀនកូន !
រាជធានីភ្នំពេញ ៖ ប្រសិនបើកូនអ្នកដើរប៉ះនរណាម្នាក់ ចូរបង្រៀនពួកគេឱ្យនិយាយថា «សុំទោស» ឬ «ខ្ញុំសុំទោស» ។ ពេលនរណាម្នាក់កំពុងនិយាយ ចូរបង្រៀនកូនអ្នកកុំឱ្យបង្អាក់…
រាជធានីភ្នំពេញ ៖ ប្រសិនបើកូនអ្នកដើរប៉ះនរណាម្នាក់ ចូរបង្រៀនពួកគេឱ្យនិយាយថា «សុំទោស» ឬ «ខ្ញុំសុំទោស» ។ ពេលនរណាម្នាក់កំពុងនិយាយ ចូរបង្រៀនកូនអ្នកកុំឱ្យបង្អាក់…
រាជធានីភ្នំពេញ ៖ ប្រសិនបើកូនអ្នកដើរប៉ះនរណាម្នាក់ ចូរបង្រៀនពួកគេឱ្យនិយាយថា «សុំទោស» ឬ «ខ្ញុំសុំទោស» ។ ពេលនរណាម្នាក់កំពុងនិយាយ ចូរបង្រៀនកូនអ្នកកុំឱ្យបង្អាក់ ឬនិយាយកាត់ឡើយ ។ «ច្បាប់ក្នុងសង្គម» ជួយណែនាំពីរបៀបដែលក្មេងៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយក្មេងៗជាច្រើនមានបញ្ហាក្នុងការទទួលយកច្បាប់ទាំងនេះ ។ ដូច្នេះ ចូរបង្រៀនកូនរបស់អ្នក និងអនុវត្តច្បាប់សង្គមទាំងនេះក្នុងជីវភាពប្រចាំថ្ងៃ ។
១. ពេលជួបគ្នា គប្បីសួរសុខទុក្ខគ្នាដោយសុភាពរាបសារ ៖ និយាយពាក្យជំរាបសួរ សួស្តី ណែនាំខ្លួន និងជម្រាបលាពេលបែកគ្នា, យកចិត្តទុកដាក់ ផ្តល់ឱ្យ និងសរសើរគ្នា, ចាប់ផ្តើម និងបញ្ចប់ការសន្ទនាដោយយកចិត្តទុកដាក់ ។ ជំនាញមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងថែរក្សាមិត្តភាព ។
២. ផ្លាស់ប្តូរវេនគ្នានិយាយ ៖ ស្តាប់ដោយយកចិត្តទុកដាក់ ពេលអ្នកដទៃនិយាយ ហើយសំឡឹងមើលភ្នែកគ្នាដោយមិនគេចវេស, កុំរំខានអ្នកដទៃ ជាពិសេសពួកគេកំពុងនិយាយ, ឆ្លើយតបឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។
៣. យកចិត្តទុកដាក់ ចំពោះអ្នកដទៃ ៖ បញ្ឈប់អ្វីដែលពួកគេកំពុងធ្វើ ដូច្នេះពួកគេអាចស្តាប់អ្នកដទៃបានយ៉ាងល្អ, រៀនអានអារម្មណ៍របស់មនុស្សតាមរយៈភាសាកាយវិការ និងទឹកមុខរបស់ពួកគេ និងផ្លាស់ប្តូរឥរិយាបទរបស់ពួកគេឱ្យត្រូវទៅនឹងអ្វីដែលអ្នកដទៃកំពុងធ្វើ ដូចជាស្ងប់ស្ងាត់ ពេលអ្នកដទៃមិនចង់និយាយច្រើន ។
៤. គិតអំពីអ្នកដទៃ មុននឹងធ្វើសកម្មភាព ៖ កុំប៉ះពាល់អ្នកដទៃដោយមិនបានសុំ, ត្រូវចេះតម្រង់ជួរពេលមានមនុស្សច្រើន កុំចូលកាត់ជួរគេឱ្យសោះ, ត្រូវចេះរង់ចាំវេនខ្លួន កុំប្រញាប់ចង់បានមុន បើពួកគេមកក្រោយ និងឈរនៅចម្ងាយដ៏ងាយស្រួល ពេលនិយាយ ដើម្បីកុំឱ្យអ្នកដទៃប្រឹងស្រែកឱ្យពួកគេលឺ ។
៥. សហការជាមួយអ្នកដទៃ ៖ ធ្វើតាមការណែនាំ នៅពេលធ្វើការជាមួយគ្នាជាក្រុម ដើម្បីគោលដៅរួម, សុំជំនួយនៅពេលដែលពួកគេត្រូវការ, រៀននិយាយសុំទោស នៅពេលចាំបាច់, មានភាពបត់បែន និងបើកចំហចំពោះគំនិតថ្មីៗ ៕ ប្រភព ៖ understood
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ