ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ឧ​ហ្សា​ហ៍​ខឹង ហើយ​មួម៉ៅ​ច្រើន អ្នក​គួរ​ជួយ​គេ​បែប​ណា ?

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​ធម្មតា​របស់​កុមារ ហើយ​ពេល​ខ្លះ​មាន​ប្រយោជន៍​សម្រាប់​កុមារ ។ វា​អាច​ប្រាប់​កុមារ​នៅ​ពេល​ដែល​អ្វី​ៗ​មិន​យុត្តិធម៌ ឬ​ត្រឹមត្រូវ ។ ប៉ុន្តែ​កំហឹង​អាច​ក្លាយជា​បញ្ហា…

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​ធម្មតា​របស់​កុមារ ហើយ​ពេល​ខ្លះ​មាន​ប្រយោជន៍​សម្រាប់​កុមារ ។ វា​អាច​ប្រាប់​កុមារ​នៅ​ពេល​ដែល​អ្វី​ៗ​មិន​យុត្តិធម៌ ឬ​ត្រឹមត្រូវ ។ ប៉ុន្តែ​កំហឹង​អាច​ក្លាយជា​បញ្ហា ប្រសិនបើ​អាកប្បកិរិយា​ខឹង​របស់​កុមារ​មិន​អាច​គ្រប់គ្រង​បាន ឬ​កាន់តែ​សាហា.វ ។

ហេតុ​អ្វី​កូន​របស់​អ្នក​ខឹង​ម្ល៉េះ ? មាន​ហេតុផល​ជា​ច្រើន​ដែល​កូន​របស់​អ្នក​ហាក់ដូចជា​ឧ​ហ្សា​ហ៍​ខឹង​ជាង​ក្មេង​ដទៃ​ទៀត រួម​មាន ៖ ឃើញ​សមាជិក​ក្នុង​គ្រួសារ​អ្នក​ឈ្លោះ​គ្នា ឬ​ខឹង​នឹង​គ្នា​, មាន​បញ្ហា​មិត្តភាព​, ត្រូវ​បាន​គេ​ធ្វើបាប​, ពិបាក​ក្នុង​ការងារ​សាលា ឬ​ការ​ប្រឡង​, មាន​អារម្មណ៍​តានតឹង ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​អំពី​អ្វីមួយ និង​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​អំឡុង​ពេល​ពេញវ័យ ។

វា​ប្រហែលជា​មិន​ច្បាស់​សម្រាប់​អ្នក ឬ​កូន​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​ពួក​គេ​ខឹង​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ជួយ​ពួក​គេ​ដោះស្រាយ​នូវ​អ្វី​ដែល​អាច​បណ្តាល​ឱ្យ​ពួក​គេ​ខឹង ។ ត្រូវ​ដោះស្រាយ​កំហឹង​ជាមួយ​គ្នា ជជែក និង​សហការ​ជាមួយ​កូន​របស់​អ្នក ដើម្បី​ជួយ​ពួក​គេ​ដោះស្រាយ​កំហឹង ។ វិធី​នេះ​អាច​ឱ្យ​កូន​របស់​អ្នកដឹង​ថា កំហឹង គឺជា​បញ្ហា មិនមែន​បណ្តាល​មក​ពី​ពួក​គេ​ទេ ។ ជួយ​កូន​របស់​អ្នក​ឱ្យ​រក​ឃើញ​នូវ​សញ្ញា​នៃ​កំហឹង ។ ការ​អាច​សម្គាល់​ឃើញ​សញ្ញា​នៃ​ការ​ខឹង​ឆាប់រហ័ស​អាច​ជួយ​កូន​របស់​អ្នកធ្វើការ​សម្រេច​ចិត្តជា​វិជ្ជមាន​បន្ថែម​ទៀត​អំពី​របៀប​ដោះស្រាយ​វា ។

និយាយ​អំពី​អ្វី​ដែល​កូន​របស់​អ្នកមាន​អារម្មណ៍​នៅ​ពេល​ពួក​គេ​ចាប់ផ្តើម​ខឹង ។ ជា​ឧទាហរណ៍ ពួក​គេ​អាច​សម្គាល់​ឃើញ​ថា ៖ បេះដូង​របស់​ពួក​គេ​លោត​លឿន​, សាច់ដុំ​របស់​ពួក​គេ​ឡើង​តឹង​, ពួក​គេ​ប្រឹង​ខាំធ្មេញ និង​ពួក​គេ​ប្រឹង​ក្តាប់ដៃ ។

ជជែក​ជាមួយ​កូន ដើម្បី​ស្វែងរក​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​កំហឹង ។ និយាយ​អំពី​យុទ្ធសាស្ត្រ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​គ្រប់គ្រង​កំហឹង ។ ដើម្បី​គ្រប់គ្រង​កំហឹង អ្នក​អាច​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ ៖ រាប់​ដល់ ១០ មុន​ពេល​ឆ្លើយ​តប​, ដើរ​ចេញពី​ស្ថានភាព​នោះ​, ដកដង្ហើម​យឺត​ៗ និង​ជ្រៅ​, ច្របាច់​កដៃ និង​កណ្ដាប់ដៃ​ខ្លួនឯង ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​, ជជែក​ជាមួយ​មនុស្ស​ដែល​គួរ​ឱ្យ​ទុកចិត្ត និង​រក​កន្លែង​ណាមួយ​ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ ។

លើកទឹកចិត្ត​ឱ្យ​មានការ​លេង និង​ហាត់ប្រាណ​ជា​ប្រចាំ ។ ការ​ធ្វើខ្លួន​ឱ្យ​សកម្ម​អាច​ជា​វិធី​កាត់​បន្ថយ ឬ​បញ្ឈប់​អារម្មណ៍​ខឹង ។ វា​ក៏​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​កែ​លម្អ​អារម្មណ៍​នៃ​ភាព​តានតឹង ការ​ថប់​បារម្ភ ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ វា​អាច​ជា​សកម្មភាព​សាមញ្ញ​ៗ​ដូច​ជា ៖ ការ​ដើរ​, ការ​រត់ ឬ​ការ​លោត​លេង និង​ការ​ជិះ​កង់ ។

មាន​ភាព​វិជ្ជមាន មតិ​វិជ្ជមាន គឺ​សំខាន់ ។ សូម​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន​អ្នក មិន​ថា​តូច​ប៉ុនណា​ក៏​ដោយ ។ វា​នឹង​កសាង​ទំនុកចិត្ត​របស់​កូន​អ្នក​លើ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​គ្រប់គ្រង​កំហឹង ។ វា​ក៏​នឹង​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា អ្នក​ទាំង​ពីរ​កំពុង​រៀន​ជាមួយ​គ្នា​ផង​ដែរ ។

ពេល​ណា​ដែល​អ្នក​គួរ​នាំ​កូន​ទៅ​ជួប​អ្នកជំនាញ ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម ? ប្រសិនបើ​អ្នក​បារម្ភ​ថា កំហឹង​របស់​កូន​អ្នក​បង្ក​គ្រោះថ្នាក់​ដល់​ពួក​គេ ឬ​មនុស្ស​ជុំវិញ​ខ្លួន អ្នក​អាច​និយាយ​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​អ្នក​, គ្រូ​ប្រចាំ​ថ្នាក់​របស់​កូន​អ្នក និង​អ្នកជំនាញ​ប្រឹក្សា​យោបល់ ។ ប្រសិនបើ​ចាំបាច់ គ្រូពេទ្យ​អាច​បញ្ជូន​កូន​របស់​អ្នក​ទៅ​កាន់​វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​ផ្លូវចិត្ត ឬ​អ្នកឯកទេស​ផ្សេង​ទៀត ៕ ប្រភព ៖ nhs.uk

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕