សុនខនៅតែព្រុស មនុស្សនៅតែដើរ
- ភ្នំពេញ
តាមកត់សម្គាល់…នៅពេលគម្រោងព្រែកជីកហ្វូណនតេជោដំណើរការ…ហើយបន្ទាប់មកទៀតគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ…នៃប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV) ត្រូវអនុវត្តន៍…បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល…សម្តែងការគាំទ្រភ្លូកទឹក ភ្លូកដី…អបអរសាទរអស់ពីទឹកចិត្ត ។ ជាមួយនឹងការធ្វើដំណើរឆ្ពោះទៅមុខអត់រាថយ…ជានយោបាយអភិវឌ្ឍន៍សង្គមជាតិ…ក្នុងដំណាក់ការសន្តិភាពពេញលេញមិនធ្លាប់មាននេះ…មានមនុស្សខ្មែរមួយក្តាប់តូចដែលរត់ចោលស្រុក…ដែលពួនសម្ងំរស់នៅក្រៅប្រទេស…មានមេខ្លោងមួយដែលមានឈ្មោះ…ពូជក្បត់ជាតិ៣ជំនាន់…បានស្រែកប្រកូកប្រកាស…បញ្ឆេះនិងញុះញង់…ឱ្យប្រជាជនបង្កចលាចលប្រឆាំង…ឱ្យប្រឆាំងចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅកម្ពុជា ។ ស្របគ្នាទៅនឹងចលាចលនយោមបាយថ្មីៗនៅប្រទេសបង់ក្លាដែស…ដែលឈានទៅដល់ទម្លាក់បានសម្រេចអ្នកដឹកនាំប្រទេស…ត្រូវបានពួកនយោបាយជ្រុលនិយមក្រៅស្រុកដដែលនេះ…កាន់តែញុះញង់…ស្រែកប្រកាសឱ្យប្រជាជនកម្ពុជាក្នុងប្រទេស…ឱ្យផ្ទុះកំហឹងប្រឆាំងការអភិវឌ្ឍន៍…ឱ្យបង្កចលាចល…ដោយស្រែកប្រកាសឱ្យធ្វើតាមគំរូប្រទេសបង់ក្លាដែស…ស្រែកប្រកាសឱ្យពលរដ្ឋ…ឱ្យកម្លាំងប្រដាប់អាវុធ…ប្រឆាំងមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល…។ ពួករត់ចោលស្រុក…ដែលគ្មានសង្ឃឹមបានវិលវិញនេះ…បានដើរញុះញង់…ពីប្រទេសមួយទៅប្រទេសមួយទៀត…សំដៅធ្វើឱ្យកម្ពុជាជ្រួលច្របល់…ធ្វើឱ្យបាត់សន្តិភាព…អសន្តិសុខផ្ទៃក្នុង…បំណងធ្វើឱ្យមានចលាចលកើតឡើង…
ចែករំលែកព័តមាននេះ