ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឆ្នាំច ម្សាញ់ និងជូត បើ​ក្បត់​ប្រពន្ធស៊យ​ធំ ហើយ​គ្មាន​ទ្រព្យ​ធំ

5 ខែ មុន
  • ភ្នំពេញ

ឆ្នាំ ច ម្សាញ់ ជូត សូម​ចាំ​ថា បើ​អ្នក​ក្បត់​ប្រពន្ធ​នោះ អ្នក​នឹង​នាំ​ស៊យ​ដាក់ខ្លួន​ហើយ​។ ដូច្នេះ សូមកុំ​ធ្វើ​ដូច្នេះ​។ ឆ្នាំចបុរស​ឆ្នាំច…

ឆ្នាំ ច ម្សាញ់ ជូត សូម​ចាំ​ថា បើ​អ្នក​ក្បត់​ប្រពន្ធ​នោះ អ្នក​នឹង​នាំ​ស៊យ​ដាក់ខ្លួន​ហើយ​។ ដូច្នេះ សូមកុំ​ធ្វើ​ដូច្នេះ​។

ឆ្នាំច
បុរស​ឆ្នាំច ជា​បុគ្គល​ដែល​ពិបាក​រក​លុយ​បន្តិច ដោយ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន ទើប​អាច​បាន​ផល​។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​អ្នក​រៀប​ការ​រួច បើ​អ្នក​អាច​ស្រឡាញ់​ប្រពន្ធ​ខ្លាំង ព្រមទាំង​មើល​ទាំ​គ្រួ​សារបាន​ល្អ នោះ​លាភ​អ្នក​នឹង​ឡើង​ខ្ពស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ជោគជ័យ​គ្រប់​រឿង​បាន​លឿន​។ ដូចនេះ ទ្រព្យ​អ្នក​ក៏​មិនតូច​ដែរ​ពេល​ដែល​ចូល​មក​។ ប៉ុន្តែ បើ​ក្បត់​ប្រពន្ធ​វិញ អ្នក​នឹង​វេទនា​ហើយ​។

ឆ្នាំម្សាញ់
មនុស្ស​ប្រុស​ឆ្នាំម្សាញ់​វិញ​មាន​ខួរក្បាល​ដែល​ឆ្លាត ហើយ​ក៏​មានចិត្ត​ដែល​ម៉ត់ចត់​ដែរ​។ ប៉ុន្តែ​មុន​រៀប​ការ​គេ​អាច​ពិបាក​រក​លុយ​បន្តិច ព្រោះតែ​ច​រឹត​ឆេវឆាវ​របស់​គេ​។ លុះ​ក្រោយ​ពេល​ដែល​រៀប​ការ​រួច នឹង​មាន​ប្រពន្ធ​ជួយ ធ្វើ​ឲ្យ​ជីវភាព​គេ​កាន់តែ​ប្រសើរ​ឡើង​។ ដូចនេះ អ្នក​គួរតែ​ស្រឡាញ់​ប្រពន្ធ​ឲ្យ​បាន​ច្រើន ទើប​ទ្រព្យ​អាច​ចូល​ច្រើន​។ បើ​ក្បត់​ប្រពន្ធ​វិញ ទ្រព្យ​នឹង​បាត់បង់​តាម​នោះ​។

ឆ្នាំជូត
បុរស​ឆ្នាំជូត​វិញ ប្រសិនជា​ល្អជា​មួយ​ប្រពន្ធ​ខ្លាំង នោះ​ភរិយា​អ្នក​នឹង​អាច​នាំ​ទ្រព្យ​ធំ​ជូន​អ្នក ធ្វើ​ឲ្យ​អ្នក​មិនសូវ​លំបាក និង​បញ្ចេញ​កម្លាំង និង​ស្មារតី​ច្រើន​ដើម្បី​រក​ប្រាក់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​រក្សា​ចិត្ត​ស្មោះ​របស់​អ្នក​ជូន​ប្រពន្ធ ទើប​អ្នក​អាច​រស់នៅ​បាន​សុខ​ស្រួល​។ ប៉ុន្តែ​បើ​អ្នក​ក្បត់​ប្រពន្ធ អ្នក​នឹង​វេទនា​រឿង​លុយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ