ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា​ ! TADA ពង្រីក​សេវាកម្ម​ទៅ​ដល់​ខេត្តកំពត និង​កែប ជាមួយនឹង​ការ​អបអរ​ពី​អតិ​ថិ​ជនជា​ច្រើន

5 ខែ មុន

ធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ កម្មវិធី​កក់​ហៅ​កង់​បី ឬ​រថយន្ត​តាក់ស៊ី​ជិះ​ TADA ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន…

ធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ កម្មវិធី​កក់​ហៅ​កង់​បី ឬ​រថយន្ត​តាក់ស៊ី​ជិះ​ TADA ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ នៅ​លើ​ទឹកដី​ក្រុង​កំពត និង​ក្រុងកែប ក្នុង​ពេល​តែ​មួយ​ចំនួន​ពីរ​ក្រុង​ព្រម​គ្នា ជាមួយនឹង​ការ​អបអរសាទរ​ពី​សំណាក់​អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ស់​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ ចុច​ក​ម្ម៉​ង់​សេវាកម្ម​ហៅ​ជិះ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​តែ​ម្តង ​។

ការ​ទទួល​បានការ​គាំទ្រ​ដ៏​រំភើប​រីករាយ​បែប​នេះ ក៏​ព្រោះតែ TADA បាន​កសាង​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​ដែល​ធ្លាប់​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន ថា​ជា​កម្មវិធី​កក់​ហៅ​ជិះរ​ប្រកបដោយ​ទំនុកចិត្ត ផាសុកភាព និង​សុវត្ថិភាព ដែល​គ្រាន់តែ TADA មាន​វត្តមាន​ភ្លាម គាំទ្រ​ចុច​កក់​ហៅ​ជិះ​ភ្លាម ​។

ការ​ពង្រីក​វិសាលភាព​សេវាកម្ម ដែល​មាន​ចក្ខុវិស័យ​ផ្ដោត​លើ​ខេត្ត​-​ក្រុង​ដែល​ជា​តំបន់​ទេសចរណ៍​ទី​បួន និង​ទី​ប្រាំ​នេះ ដោយ​សម្លឹង​ឃើញ​នូវ​សក្តានុពល ជា​ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ TADA មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រីក​ដែន​សេវាកម្ម ដោយ​ការ​ផ្តល់​ជូន​អ្នក​ធ្វើ​ដំណើរ​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​មួយ តាម​រយៈ​កម្មវិធី​ដែល​ងាយស្រួល​ប្រើប្រាស់​បំផុត ក្នុង​ការ​កក់​ហៅ​ជិះ​ទៅ​គ្រប់កន្លែង លឿន​ទាន់ចិត្ត តម្លៃ​ពិសេស​ជាងគេ សន្សំ​សំចៃ​ខ្ពស់ ប្រកបដោយ​ផាសុកភាព ទំនុកចិត្ត និង​មាន​សុវត្ថិភាព ​។

ជាមួយ​គ្នា​នេះ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន TADA បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា «​ការ​ពង្រីក​ខ្លួន​របស់ TADA ស្រប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ ដែល​គួរតែ​ទទួល​បាន​សេវាកម្ម​កក់​ហៅ​ជិះ​ដ៏​ល្អ​បំផុត ដែល​ជា​ការ​រួមចំណែក​ជួយ​ឱ្យ​លំហូរ​ទេសចរណ៍​ក្នុង​ខេត្ត​តំបន់​ទេសចរណ៍​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីក​ចម្រើន ហើយ​នេះ​ក៏​ជា​មោទនភាព​របស់ TADA ដែល​បាន​កសាង​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន ដែល​ជា​សមិទ្ធផល​ជោគជ័យ​ជំរុញ​ឱ្យ TADA នឹង​បន្ត​វិនិយោគ​លើ​ការ​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ធំ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​»​ ។

ទន្ទឹម​នឹង​នេះ​ដែរ វត្តមាន​របស់​ក្រុមហ៊ុន TADA នៅ​លើ​ទឹកដី​ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​លើ​ដំណើរ​កម្សាន្ត ជា​លក្ខណៈ​គ្រួសារ ជួបជុំ​មិត្តភក្តិ ក្រុមការងារ និង​មនុស្ស​ជាទី​ស្រឡាញ់ ជា​ពិសេស​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ដែល​សម្បូរ​ដោយ​ទីតាំង​តំបន់​ទេសចរណ៍​ថ្មី​ៗ និង​មាន​ទេសភាព​ស្រស់​ត្រកាល ក៏​អាច​ជួយ​ផ្តល់​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​លំហែ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​ដទៃ​ទៀត និង​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​ ។

ក្រៅពី​រាជធានី​-​ខេត្ត​ទាំង​ប្រាំ​នេះ TADA នឹង​សិក្សា​ទៅ​លើ​ការ​បោះទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត នា​ពេល​អនាគត​ឆាប់​ៗ​នេះ​ ។ ស្រប​ទៅ​តាម​ដំណើរ​វិវត្តន៍​ទៅ​មុខ​ឥត​ឈប់​ឈរ ក្រុមហ៊ុន TADA បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ​រុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​គួរ​ឱ្យ​កត់សម្គាល់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ ​។

ជា​ការ​ចាប់អារម្មណ៍​ដ៏​ល្អ​មួយ ចាប់តាំងពី​ក្រុមហ៊ុន TADA ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ ២០១៩ មក ក្រុមហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​ទៅ​លើ​សេវាកម្ម​កក់​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ និង​អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជា​ច្រើន​នាក់ តាម​រយៈ​ការ​ដាក់​ដំណើរការ​កម្មវិធី Zero-commission ride-hailing app របស់​ខ្លួន ពោល​គឺ ក្រុមហ៊ុន​មិន​គិត​កម្រៃជើងសា​ពី​អ្នកបើកបរ មាន​ន័យ​ថា​អ្នកបើកបរ TADA នឹង​ទទួល​បាន​កម្រៃ​ពេញ​ នៃ​ថ្លៃ​សេវា​ធ្វើ​ដំណើរ​របស់​អតិថិជន ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំណែក​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​អតិថិជន​ថ្មី​នៅ​ក្រុង​កំពត និង​ក្រុងកែប លោក​អ្នក​គ្រាន់តែ​ទាញ​យក​កម្មវិធី TADA និង​ប្រើប្រាស់ លោក​អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​បញ្ចុះតម្លៃ​សរុប ២០,០០០​រៀល ឬ ៤,០០០​រៀល ចំនួន ៥​ដង សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ ។

ចាំ​អី​ទៀត​ ! ទាញ​យក​កម្មវិធី TADA ប្រើប្រាស់​ឥឡូវនេះ​ទាំងអស់​គ្នា​ !
Download TADA Now: https://tada-rider.app.link/EfiodWETpBb

អំពី TADA

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ​៖
https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility

ការិយាល័យ​កណ្ដាល MVL TADA (CAMBODIA) Co., Ltd.
អាសយដ្ឋាន ៖ ផ្ទះ​លេខ ៩៣ បេ ផ្លូវ​លេខ ៥៩០ ភូមិ​ទី ១៣ សង្កាត់​បឹង​កក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញលេខ​ទូរ​សព្ទ​ទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨ ៕ អត្ថបទសហការ