រាជធានីភ្នំពេញ ៖ ការកើតជំងឺបណ្ដាលមកពីកត្តាចំណីអាហារ ឬភាគច្រើនគេហៅថា “ការពុលអាហារ” ជាបញ្ហាទូទៅដែលតែងជួបប្រទះនៅក្នុងអាជីវកម្មម្ហូបអាហារដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន បណ្ដាញចែកចាយចំណីអាហារ និងរោងចក្រសិប្បកម្មផលិតជាដើម ។ សម្រាប់គោលការណ៍របស់ក្រុមហ៊ុន foodpanda ការផ្ដោតលើសុវត្ថិភាពចំណីអាហារគឺជាផ្នែកមួយដ៏សំខាន់ និងជាមូលដ្ឋានដ៏រឹងមាំក្នុងអាជីវកម្មរបស់យើង ។ ហេតុនេះហើយ ទើបយើងប្ដេជ្ញារក្សានូវសុវត្ថិភាពចំណីអាហារ ដោយបានសហការជាមួយនឹងភាគីពាក់ព័ន្ធដែលមានជំនាញឯកទេស ក្នុងការសម្រេចបាននូវគោលដៅមួយនេះ ។ អ្វីដែលពិសេសនោះ ដើម្បីធ្វើឱ្យគោលដៅមួយនេះសម្រេចទៅប្រកបដោយជោគជ័យ យើងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងចំណីអាហារ និងសុវត្ថិភាពចំណីអាហារជូនដល់ដៃគូអាជីវកម្មអាហាររបស់យើងទាំងឡាយ ដើម្បីជំរុញឱ្យមានស្ដង់ដារគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន ដោយការប្ដេជ្ញាយ៉ាងមោះមុត ។
តាមរយៈការចាប់ដៃគូជាមួយលោក រ៉េន ណារ៉ា ដែលជាមេចុងភៅដ៏ជំនាញនេះដែរ ក្រុមហ៊ុន foodpanda Cambodia បានផ្តល់វគ្គបណ្តុះបណ្តាលស្ដីពីសុវត្ថិភាពចំណីអាហារយ៉ាងទូលំទូលាយ ដើម្បីជួយឱ្យភោជនីយដ្ឋាននីមួយៗកាត់បន្ថយហានិភ័យនៃជំងឺចំណីអាហារ និងធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរឡើង ជាមួយនឹងការកែលម្អអនុវត្តន៍ និងប្រព័ន្ធគ្រប់គ្រងចំណីអាហាររបស់ពួកគេ ។ ម៉ូឌុលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹងទូទៅលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់ ដោយរួមបញ្ចូលគន្លឹះយល់ដឹងសំខាន់ៗដូចជា របៀបរក្សាភាពស្អាត និងអនាម័យ របៀបរៀបចំចាត់ចែងអាហារ របៀបទុកដាក់អាហារ របៀបវិភាគពីហានិភ័យគ្រោះថ្នាក់ ចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ និងសកម្មភាពកែតម្រូវផ្សេងៗ ។ ចំពោះវគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានរៀបចំឡើងកាលពីខែកក្កដាកន្លងទៅ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន foodpanda Cambodia ដោយមានការចូលរួមពីអាជីវករជាង 100 នាក់ផងដែរ ។
យើងប្តេជ្ញាដើម្បីពង្រីកការបណ្តុះបណ្តាលស្ដីពីសុវត្ថិភាពចំណីអាហារមួយនេះដល់បណ្ដាញអ្នកលក់ និងអ្នកដឹកជញ្ជូនឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយហានិភ័យនៃជំងឺ
ចំណីអាហារ ឬពុលអាហារ ព្រមទាំងកែលម្អដើម្បីបំពេញតាមតម្រូវចិត្តអតិថិជន បង្កើនគុណភាព និងសុវត្ថិភាពចំណីអាហារ ដោយអនុលោមស្របតាមគោលការណ៍ស្ដង់ដារសុវត្ថិភាពចំណីអាហារ និងប្រកាន់ខ្ជាប់នូវការអនុវត្តតាម ។
អំពីក្រុមហ៊ុន foodpanda
ក្រុមហ៊ុន foodpanda គឺជាវេទិការសេវាកម្មដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ី ដែលបំពេញតម្រូវការដល់អ្នកប្រើប្រាស់ដោយដឹកជូននូវម្ហូបអាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ផ្សេងៗយ៉ាងរហ័សទាន់ចិត្ត និងមានភាពងាយស្រួល។ តាមរយៈដំណើរការដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ ក្រុមហ៊ុន foodpanda បានរីកកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យពាណិជ្ជកម្ម (q-commerce) ទូទាំងតំបន់ជាមួយនឹងបណ្តាញហាងដៃគូអាជីវកម្ម ដើម្បីផ្តល់នូវជម្រើសតាមតម្រូវការលើសពីជម្រើសសេវាកម្មដឹកជញ្ជូនអាហាររាប់លាន ។ ក្រុមហ៊ុន foodpanda បានប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារក្នុងតំបន់អាស៊ីដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងវិស័យដឹកជញ្ជូនអាហារ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន ៖https://www.foodpanda.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ