តម្លៃស្រូវសើម មានស្ថានភាពយ៉ាងណានៅតាមខេត្ត?
- ភ្នំពេញ
សហព័ន្ធស្រូវ/អង្ករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ តម្លៃស្រូវសើមនៅកម្ពុជា នៅតែតម្លៃល្អ ដោយមួយគីឡូក្រាម គឺមិនក្រោម
សហព័ន្ធស្រូវ/អង្ករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ តម្លៃស្រូវសើមនៅកម្ពុជា នៅតែតម្លៃល្អ ដោយមួយគីឡូក្រាម គឺមិនក្រោម
សហព័ន្ធស្រូវ/អង្ករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ តម្លៃស្រូវសើមនៅកម្ពុជា នៅតែតម្លៃល្អ ដោយមួយគីឡូក្រាម គឺមិនក្រោម១.០០០ រៀលឡើយ ។
ប្រភពដដែល បានឲ្យដឹងថា សម្រាប់ប្រភេទស្រូវអ៊ីអ៊ែ និង អូអឹម ដែលគេប្រមូលផលនូវអង្គរបុរី ខេត្តតាកែវ គឺមួយគីឡូក្រាម១០០០ រៀល ។
ប្រភពដដែល បានបន្តថា ដោយឡែកសម្រាប់ស្រូវអូអឹម នៅស្ទឹងសែន និង កំពង់ស្វាយ ខេត្តកំពង់ធំវិញ គឺមានតម្លៃប្រមាណជា ១.០១០ រៀល តែនៅខាងពារាំង ខេត្តព្រៃវែង តម្លៃល្អជាងគេបន្តិច ដោយមួយគីឡូក្រាមថ្លៃ ១.០២០ រៀល ហើយបើនៅបាភ្នំវិញ ត្រឹម ១.០១០ រៀល ។
មកដល់ពេលនេះ ប្រភេទស្រូវដែលកំពុងតែប្រមូលផលភាគច្រើន គឺជាប្រភេទស្រូវស្រាល ខណៈដែលស្រូវភាគច្រើន ជាពិសេសគឺស្រូវវស្សា គឺកំពុងតែនៅក្នុងដំណាក់កាលបង្កបង្កើនផលនៅឡើយទេ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ