ទាល់ខ្លាំង! សឿ សុធារ៉ា ប្រកាសលក់ដីបន្ទាន់
- ភ្នំពេញ
អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានដាច់ចិត្តប្រកាសលក់ដីបន្ទាន់ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺបងស្រី ដែលមានបញ្ហាឆ្អឹងយ៉ាងធ្ងន់ធ្ងរ ។ យ៉ាងណា សឿ សុធារ៉ា…
អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានដាច់ចិត្តប្រកាសលក់ដីបន្ទាន់ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺបងស្រី ដែលមានបញ្ហាឆ្អឹងយ៉ាងធ្ងន់ធ្ងរ ។ យ៉ាងណា សឿ សុធារ៉ា…
អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានដាច់ចិត្តប្រកាសលក់ដីបន្ទាន់ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺបងស្រី ដែលមានបញ្ហាឆ្អឹងយ៉ាងធ្ងន់ធ្ងរ ។
យ៉ាងណា សឿ សុធារ៉ា បញ្ជាក់ថា នាងមិនចង់លក់ដីមួយក្បាលនេះឡើយ ដោយសារដីនេះគឺជាកេរ្តិ៍ពីសប្បុរសជនមួយរូប ជាអំណោយសម្រាប់កូនស្រីរបស់នាង ប៉ុន្តែសារទាល់ខ្លាំងទើបនាងបង្ខំចិត្តលក់នាពេលនេះ ។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារលើបណ្តាញសង្គមថាជំរាបសួរបងប្អូនទាំងអស់គ្នា សុខសប្បាយជាទ? នាងខ្ញុំសូមបង្ខំចិត្តប្រកាស់លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់បងប្រុស ហុិន រស់ ដែលផ្តល់មកអោយកូនស្រីនាងខ្ញុំ ពិមាន។
នាងបញ្ជាក់ថា មូលហេតុគឺបងស្រីជាទីអាណិតមានគុណចំពោះខ្ញុំនិងកូនៗនាងខ្ញុំ នាងឈឺ 2ខែហើយ នៅតែមិនធូរសោះ ឥឡូវនេះនាងស្វិតដៃមួយចំហៀងហើយ «នាងឈឺកៀបសរសៃឆ្អឹងក និងឆ្អឹងស្មា ឬហៅថា លៀនឌីសឆ្អឹង» ។ នាងខ្ញុំសូមដាក់លក់តំលៃ $3500 កាត់ប្លង់ជូន ទំហំដី 10 គុណ 30 ។
យ៉ាងណា បើតាមអ្នកនាង សឿ សុធារ៉ា ករណីលក់ដីខាងលើនេះ នាងក៏បានធ្វើការសុំទោសបងប្រុស ហុិន រស់ កុំប្រកាន់នាងក្នុងកាលៈទេសៈនេះ ។ សឿ សុធារ៉ា បន្ថែមថា ទីតាំងដីដែលនាងប្រកាសលក់នាពេលនេះគឺនៅក្នុងខេត្តកំពង់ឆ្អាំង ភូមិចំការដូងរីស៊ត ។
នាងថា នាងខ្ញុំគ្មានជំរើសទេ ទើបហ៊ានលើកដៃហាមាត់ស្នើសុំបងប្អូនទាំអស់គ្នា. បងប្អូនអាចខល់មកនាងខ្ញុំផ្ទាល់លេខ 0964409894 ។ ជាការកត់សម្គាល់ចាប់តាំងពីធ្លាក់ខ្លួនផុងក្នុងបំណុលយ៉ាងក្រាស់ក្រែល ហើយចែកផ្លូវជាស្វាមី ឆាកជីវិតរបស់ សឿ សុធារ៉ា បានធ្លាក់ដុនដាបយ៉ាងខ្លាំង ខណះពេលដែលនាងកំពុងរ៉ាប់រងកូនប្រុសស្រី២នាក់ក្នុងបន្ទុកផងនោះ ។
បើទោះបីជាកន្លងមកនាងបានទទួលជំនួយពីសប្បុរសជននានាកន្លងមកក៏ដោយ ប៉ុន្តែអតីតតារាស្រីរូបនេះនៅតែត្អូញត្អែពីភាពលំបាក ក្នងពេលអាជីពសិល្បះរបស់នាងហាក់សូន្យឈឹង ។
កន្លងមក សឿ សុធារ៉ា បានបង្ហោះសារថា ជំរាបសួរបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នា
តើបងប្អូនមាននឹកចាំបានក្នុងអំឡុងឆ្នាំ ២០០០-២០២០ នាងខ្ញុំបានខិតខំធ្វើការងារសិល្បៈរបស់នាងខ្ញុំដែលអាចជួយជីវភាពក្រុមគ្រួសារនាងខ្ញុំបានរស់នៅសមរម្យហើយក៏ពោរពេញដោយស្នាមញញឹមសុភមង្គលមិនជិនណាយ ។
មិនតែប៉ុណ្ណោះនាងខ្ញុំនៅមានឱកាសបានជួយដល់មនុស្សជុំវិញខ្លួននាងខ្ញុំបានយ៉ាងបរិបូរណ៍ថែមទៀតផង។ តែអកុសលកម្មអ្វីទើបឆាកជីវិតនាងខ្ញុំធ្លាក់ដល់បាតកប់ភក់លាមក បែបនេះទៅវិញ តើនរណាមិនឈឺ ហើយអ្នកណាជាអ្នកទទួលស្គាល់ចំពោះកំហុសដោយចេតនានេះ0x017d7 តែអ្វីដែលនាងខ្ញុំឈឺចិត្តហើយស្តាយបំផុតនោះ ក្នុងវ័យរាល់ថ្ងៃនេះបើនាងខ្ញុំនៅតែមានកិត្តិយស មុខមាត់ នៅក្នុងសង្គមដូចគ្រាមុននាងខ្ញុំជឿជាក់ច្បាស់ថា បងៗ និងប្អូនៗ ដែលជាម្ចាស់ផលិតផល ឬក្រុមហ៊ុននានា គាត់ប្រាកដជាផ្តល់ឱកាសសំរាប់នាងខ្ញុំជា BA មួយចំនួនល្មម ទៅតាមសមត្ថភាពនិងកិត្តិយសនាងខ្ញុំខិតខំប្រឹងរក្សាថែ ហើយមិនសមថាម៉ែពេនាងខ្ញុំបានស្លាប់ក្នុងពេលនេះទេ។
ឥឡូវហួសពេលអស់ហើយ គេបានបំផ្លាញ ចិញ្ច្រាំទីផ្សារសិល្បៈរបស់នាងខ្ញុំអោយខ្ទិចដូចខ្ទឹមរកទីបំផុតគ្មាន៕
ចែករំលែកព័តមាននេះ