ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ស្តង់​អេ​ត​ចាយ​​ដែល​បណ្តាលម​ក​ពី​អា​គុយ​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​ស្តង់​អេ​ត​ចាយ​ ដែល​បណ្តាលម​ក​ពី​អា​គុយ​អេ​ត​ចាយ​ឆ្លង​ដែក ​បណ្តាលឱ្យ​ឆាបឆេះ​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​​កក្ក​ដា ឆ្នាំ​២០២៤​ ស្ថិតក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​ស្តង់​អេ​ត​ចាយ​ ដែល​បណ្តាលម​ក​ពី​អា​គុយ​អេ​ត​ចាយ​ឆ្លង​ដែក ​បណ្តាលឱ្យ​ឆាបឆេះ​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​​កក្ក​ដា ឆ្នាំ​២០២៤​ ស្ថិតក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ផែន​បង្កា​រ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការ​នគរ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​មូលហេតុ​ដែល​អគ្គិ​ភ័យ​ឆាបឆេះ​ស្តង់​អេ​ត​ចាយ​គឺ​បណ្តាល​មក​ពី​អា​គុយ​អេ​ត​ចាយ​ដែល​ឆ្លង​ចរន្ត​បង្ក​អោយ​ឆាបឆេះ​ចេញ​ជា​ផ្សែង និង​អណ្តាតភ្លើង​ឡើង​ត្រូវ​បាន​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​ដែល​មាន​រថយន្ត​ពន្លត់​អា​គ្គី​ភ័យ​ចំនួន​៣​គ្រឿង​មាន​១​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​២​គ្រឿង​របស់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​ស្តង់​អេ​ត​ចាយ​ខូចខាត​តិចតួច​តែ​ត្រូវ​បាន​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេល​ទើប​មិន​បង្ក​អោយ​ឆាបឆេះ​រាលដាល​តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ស្តង់​អេ​ត​ចាយ​មានការ​ព្រួយ​បារ​ម្ម​នៅ​ពេល​ឃើញ​ផ្សែង​និង​អណ្តាតភ្លើង​បាន​ឆាបឆេះ​ឡើង​តែ​មិន​បង្ក​អោយ​ប៉ៈ​ពាល់​និង​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន ផេង បាន​ណែនាំ​ដល់​ម្ចាស់​ស្តង់​អេ​ត​ចាយ​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ត្រូវ​ការពារ​នៅ​ពេល​ដែល​ទុ​ញ​អា​គុយ​អេ​ត​ចាយ​មាន​ភ្លើង​ត្រូវ​ទុល​ក​ដាក់​អោយ​បាន​ត្រឹមត្រូវ​មិន​ទុក​កន្លែង​ប្រឈម​ដែល​បង្ក​អោយ​គ្រោះថ្នាក់​កើតឡើង​ដូច​ករណី​នេះ​ដែល​បង្ក​ដោយ​អា​គុយ​អេ​ត​ចាយ​ឆ្លង​ចរន្ត​បង្ក​អោយ​ឆាបឆេះ​ត្រូវ​បាន​អន្តរាគមន៍​ទាន់​ពេល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ