(ចិន)៖ កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋបាលគយចិនបានឱ្យដឹងថា មានភ្ញៀវទេសចរប្រុសម្នាក់ដែលមានអាកប្បកិរិយាគួរឱ្យសង្ស័យត្រូវបានឃាត់ខ្លួនដោយមន្ត្រីគយ នៅច្រកព្រំដែន កំពង់ផែ Futian ខេត្ត Shenzhen ប្រទេសចិន ដែលជាច្រកត្រួតពិនិត្យរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងចិនដីគោក។
សេចក្តីថ្លែងការណ៍បានបន្តថា៖ នៅពេលមន្ត្រីគយធ្វើការត្រួតពិនិត្យ គេបានរកឃើញថា នៅក្នុងហោប៉ៅបុរសម្នាក់នោះ មានថង់ក្រណាត់ចងមាត់ចំនួន ៦ ហើយមានបិតស្កុតពីលើ។ បន្ទាប់មកមន្ត្រីគយបានបើកច្រកថង់បានរកឃើញថា ថង់ក្រណាត់នីមួយៗមានសត្វពស់រស់ជាច្រើនក្បាល។
នៅក្នុងវីដេអូដែលមន្ត្រីគយបានបង្ហាញ សត្វពស់តូចៗត្រូវបានមន្ត្រីយកច្រកក្នុងថង់ផ្លាស្ទិក ជាប្រភេទពស់មិនមានពិសដែលមានរូបរាង និងពណ៌ខុសៗគ្នា សរុប១០៤ក្បាល។
គេដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរចិនបាននិងកំពុងរឹតបន្តឹងសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់៕
ចែករំលែកព័តមាននេះ