រកឃើញហើយ បវរកញ្ញា AI ដំបូងបង្អស់របស់ពិភពលោក
(ម៉ារ៉ុក)៖ បន្ទាប់ពីចៅក្រមនៃកម្មវិធីប្រកួតសម្រស់ AI ដំបូងបង្អស់របស់ពិភពលោក បានបង្ហាញពីបេក្ខភាពចុងក្រោយចំនួន ១០នាក់ កាលពីខែមុនមក ពេលនេះបវរកញ្ញា AI រកឃើញអ្នកគ្រងមកុដហើយ។…
(ម៉ារ៉ុក)៖ បន្ទាប់ពីចៅក្រមនៃកម្មវិធីប្រកួតសម្រស់ AI ដំបូងបង្អស់របស់ពិភពលោក បានបង្ហាញពីបេក្ខភាពចុងក្រោយចំនួន ១០នាក់ កាលពីខែមុនមក ពេលនេះបវរកញ្ញា AI រកឃើញអ្នកគ្រងមកុដហើយ។…
(ម៉ារ៉ុក)៖ បន្ទាប់ពីចៅក្រមនៃកម្មវិធីប្រកួតសម្រស់ AI ដំបូងបង្អស់របស់ពិភពលោក បានបង្ហាញពីបេក្ខភាពចុងក្រោយចំនួន ១០នាក់ កាលពីខែមុនមក ពេលនេះបវរកញ្ញា AI រកឃើញអ្នកគ្រងមកុដហើយ។
កញ្ញា Kenza Layli ជារូបភាព AI មកពីប្រទេសម៉ារ៉ុកទើបតែបានក្លាយជាបវរកញ្ញា AI ដំបូងគេនៅលើពិភពលោក។ ដោយមានអ្នកតាមដានជិត ២០០,០០០ នាក់នៅលើ Instagram និងអ្នកតាមដានច្រើនជាង ៤៥,០០០ នាក់នៅលើ TikTok Kenza Layli គឺជាផលិតផលនៃបញ្ញាសិប្បនិមិត្ត (AI) ល្បីល្បាញដោយបង្ហាញនូវសកម្មភាពប្រចាំថ្ងៃដូចជាការស្លៀកពាក់ជាដើម។
ការប្រលងបវរកញ្ញា AI បានបើកដំណើរការកាលពី៣ខែមុន ដោយបានទាក់ទាញការចូលរួមពីអ្នកសរសេរកម្មវិធី AI ប្រហែល ១,៥០០ នាក់ជុំវិញពិភពលោក នេះបើយោងតាមអ្នករៀបចំកម្មវិធី Fanvue ។ Layli ត្រូវបានបង្កើតឡើងដោយ Myriam Bessa ស្ថាបនិកក្រុមហ៊ុន Phoenix AI ដែលនឹងទទួលបានប្រាក់ចំនួន ៥,០០ដុល្លារ។ ជ័យលាភីលេខ២បានទៅលើបេក្ខនារី AI គឺ Lalina Valina មកពីប្រទេសបារាំង និងលេខ៣បានលើ Olivia C សញ្ជាតិព័រទុយហ្គាល់។
មុនពេលប្រកាសអ្នកឈ្នះក្នុងសប្តាហ៍នេះ អ្នករៀបចំការប្រកួតបាននិយាយថា បេក្ខនារីត្រូវបានវិនិច្ឆ័យមិនត្រឹមតែលើរូបរាងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រើប្រាស់ឧបករណ៍ AI របស់អ្នកបង្កើតរបស់ពួកគេ ក៏ដូចជាឥទ្ធិពលរបស់ពួកគេនៅលើបណ្តាញសង្គមផងដែរ។ បេក្ខនារី AI ត្រូវតែឆ្លើយសំណួរស្រដៀងនឹងការប្រលងសម្រស់មនុស្សពិត។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការប្រលងសម្រស់ AI ផងដែរ ពីព្រោះរូបភាពទាន់សម័យដែលបង្កើតឡើងដោយ AI អាចធ្វើដូចគ្នាទៅនឹងស្តង់ដារសម្រស់មនុស្សពិត៕ ប្រភពCNN
ចែករំលែកព័តមាននេះ