ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៦​ខែឆ្នាំ​នេះ​ យានយន្ត​អគ្គិសនីចំនួន ២.៩៦៨​គ្រឿងបាន​ចុះបញ្ជី​ជា​ផ្លូវការ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ មាន​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​ផ្លូវការ​ដោយ​ក្រសួង​សាធារណការ​មាន​ចំនួន​សរុប​២​.៩៦៨​គ្រឿង ។ ក្នុង​នោះ​ រួម​មាន​ទោចក្រយានយន្ត​ចំនួន​៩១៤​គ្រឿង, ត្រីចក្រយានយន្ត​ចំនួន​៤៤០​គ្រឿង…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ មាន​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​ផ្លូវការ​ដោយ​ក្រសួង​សាធារណការ​មាន​ចំនួន​សរុប​២​.៩៦៨​គ្រឿង ។ ក្នុង​នោះ​ រួម​មាន​ទោចក្រយានយន្ត​ចំនួន​៩១៤​គ្រឿង, ត្រីចក្រយានយន្ត​ចំនួន​៤៤០​គ្រឿង និង​រថយន្ត​ចំនួន​១​៦១៤​គ្រឿង ​។

ក្រសួង​សាធារណៈការ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ កក្កដា ២០២៤ ​ថា ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី​មានការ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​មាន​សុ​ទិ​ដ្ឋ​និយម​ច្រើន និង​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​ជា​និន្នាការ​ថ្មី បើ​ប្រៀបធៀប​ជាមួយ​ការ​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ចំហេះ​ក្នុង​ដែល​ជា​និន្នាការ​ចាស់​ ។

ក្រសួង​បាន​អះអាង​ថា ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ត្រូវ​បាន​គេ​មើលឃើញ​ថា ចំណាយ​ប្រចាំ​ថ្ងៃ​តិច មាន​ផាសុកភាព កម្រិត​បំពុល​ក្នុង​បរិយាកាស​ទាប ហើយ​លើស​ពី​នេះ ក្រុមហ៊ុន​យានយន្ត​ខ្លះ​បាន​អះអាង​ពី​កម្រិត​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​សូន្យ​ថែម​ទៀត​ ។

រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំនួន​ស្ថានីយ​សាក​អា​គុយ​កាន់តែ​ច្រើន និង​លក្ខខណ្ឌ​អំណោយផល​ផ្សេង​ៗ​ទៀត​កាន់តែ​ប្រសើរ​ ។

ក្រសួង​បាន​បញ្ជាក់​ថា ​យោង​តាម​តួលេខ​នៃ​ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី គិត​ត្រឹម​រយៈពេល​៦​ខែ ឆ្នាំ​២០២៤ ចំនួន​យានយន្ត​របស់​ក្រុមហ៊ុន BYD​ឈរ​លើ​កំពូល​តារាង ដែល​មាន​ចំនួន​៦៥៨​គ្រឿង យានយន្ត​ម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និង​ម៉ាក TESLA ចំនួន ១៨៦​គ្រឿង ព្រមទាំង​ម៉ាក​ផ្សេង​ៗ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ