រាជធានីភ្នំពេញ ៖ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ គឺជាការធានាដែលយើងផ្តល់ឱ្យកូនស្រីរបស់យើងថា សេចក្តីស្រឡាញ់របស់យើងចំពោះពួកគេ គឺស្ថិតថេរដូចផ្កាយនៅលើមេឃ ហើយគ្មានទីបញ្ចប់ និងមិនអាស្រ័យលើសមិទ្ធិផលជោគជ័យ បរាជ័យ ឬផ្លូវដែលពួកគេជ្រើសរើសក្នុងជីវិតឡើយ ។
១. ចិញ្ចឹមកូនដោយគ្មានលក្ខខណ្ឌ ៖ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ មិនមែនមានន័យថា អ្នកមិនណែនាំ ឬប្រៀនប្រដៅកូននោះទេ ។ និយាយអំពីការចិញ្ចឹមបីបាច់ការលូតលាស់ និងការយល់ដឹងថា ពួកគេជាបុគ្គលដាច់ដោយឡែកពីគ្នាជាមួយនឹងជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ។
២. អបអរសាទរចំពោះសមិទ្ធផល និងទទួលយកការបរាជ័យ ៖ ជីវិត គឺជាការលាយឡំគ្នានៃកម្រិតខ្ពស់ និងកម្រិតទាប មានភាពជោគជ័យ ក៏មានការបរាជ័យ ។ នៅពេលដែលយើងអបអរចំពោះសមិទ្ធផលរបស់ពួកគេដោយក្ដីរីករាយ និងទទួលយកការបរាជ័យរបស់ពួកគេដោយបើកចំហរ យើងបង្រៀនពួកគេថា ក្តីស្រឡាញ់របស់យើងមិនមែនជារង្វាន់សម្រាប់តែភាពជោគជ័យនោះទេ ប៉ុន្តែពួកគេតែងតែអាចពឹងផ្អែកលើអ្នកបាន ។
៣. ការសម្រេចចិត្ត ៖ ខណៈពេលដែលឪពុកម្តាយប្រហែលជាមិនតែងតែយល់ស្របនឹងជម្រើសរបស់ពួកគេ ប៉ុន្តែក្តីស្រឡាញ់របស់ម្តាយចំពោះពួកគេនៅតែមិនប្រែប្រួល ហើយម្តាយនៅតែផ្តល់នូវសុវត្ថិភាព និងការគាំទ្រដល់ពួកគេ ដើម្បីបន្តរីកចម្រើន និងរៀនសូត្របន្តទៀត ។
៤. វត្តមានជាប្រចាំ ៖ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌក៏និយាយអំពីវត្តមានផងដែរ ។ និយាយអំពីការនៅទីនោះ ស្តាប់ និងចូលរួមជាមួយកូនស្រីជានិច្ច ការនិទានរឿងមុនចូលគេង ការជជែកគ្នា និងសូម្បីតែការនៅក្បែរគ្នាដ៏ស្ងៀមស្ងាត់ និងកក់ក្តៅដោយមិននិយាយពាក្យមួយម៉ាត់ ។
៥. អំណាចនៃសេចក្តីស្រឡាញ់ ដែលមិនអាចនិយាយបាន ៖ ជាញឹកញយ វាជាសេចក្តីស្រឡាញ់ដែលយើងមិនត្រូវប្រកាស ឬនិយាយខ្លាំងបំផុតនោះទេ ប៉ុន្តែវាជាសេចក្តីស្រឡាញ់ដែលបង្ហាញក្នុងសកម្មភាពតូចតាចប្រចាំថ្ងៃ ។ អាហារថ្ងៃត្រង់ដែលខ្ចប់យ៉ាងយកចិត្តទុកដាក់ ការចងសក់ឱ្យកូនស្រី និងពាក់ស្បែកជើងឱ្យកូន ទាំងអស់នេះ គឺជាសំបុត្រស្នេហាដែលសរសេរក្នុងពាក្យសំដីនៃជីវិតប្រចាំថ្ងៃ ។
៦. ការបញ្ចូលសេចក្តីស្នេហាដោយគ្មានលក្ខខណ្ឌ ៖ ដើម្បីផ្តល់ក្តីស្រឡាញ់បែបនេះ យើងជាម្តាយត្រូវតែអនុវត្តការស្រឡាញ់ខ្លួនឯង និងការយកចិត្តទុកដាក់ចំពោះខ្លួនឯងផងដែរ ។ ការទទួលស្គាល់តម្លៃរបស់យើងអនុញ្ញាតឱ្យយើងក្លាយជាថ្មដែលកូនស្រីរបស់យើងតែងតែអាចពឹងផ្អែកបាន ៕ ប្រភព ៖ littleprinceleopold
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ