ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម ខុន​ដូ វិនិយោគ​ឡើង​ដោយ​វិនិយោគិន​កម្ពុជា​-​សិង្ហ​បុរី ដែល​បាន​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ត្រៀម​បើក​សម្ពោធ​ជា​ផ្លូវការ​នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម ខុន​ដូ ដែល​សាងសង់ និង​រចនា​ឡើង​ដោយ​ស្តង់ដា​តាម​ប្រទេស​សិង្ហ​បុរី ហើយ​បាន​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ត្រៀម​បើក​សម្ពោធ​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ​ ៖ រ៉ូ​យា​ល់ គ្រុប ផ្លា​ទី​នឹម ខុន​ដូ ដែល​សាងសង់ និង​រចនា​ឡើង​ដោយ​ស្តង់ដា​តាម​ប្រទេស​សិង្ហ​បុរី ហើយ​បាន​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ត្រៀម​បើក​សម្ពោធ​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​ ៥ ខែកក្កដា ឆ្នាំ ​២០២៤ នេះ​ហើយ​ ។

ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវ​៣​សំខាន់​ៗ​ប្រសព្វ​គ្នា នោះ​គឺ​ផ្លូវ​លេខ ៥៦៦ ផ្លូវ​លេខ ៣៣៧ និង​ផ្លូវ​លេខ ៣៣៥ ក្នុង​សង្កាត់​បឹង​កក់ ​១ ខណ្ឌទួលគោក ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ត្រូវ​បាន​សហការ​វិនិយោគ​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូ​យ៉ា​ល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន ហុង ឡៃ​ហួត គ្រុប របស់​សិង្ហ​បុរី ​។ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ត្រូវ​បាន​ឌី​ហ្សា​ញ​ឡើង​រួម​បញ្ចូល​ទាំង​ពន្លឺព្រះអាទិត្យ និង​លំហូរ​ខ្យល់ និង​ផ្តល់​នូវ​ទេសភាព​ដោយ​គ្មាន​ដែន​កំណត់​ទាំង​ ៨​ ទិស​ ។ ខុន​ដូ​នេះ បាន​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ ២០១៩ មាន​ប្រភេទ​លំនៅ​ឋាន ៨៥១ ​យូ​នី​ត និង​ហាង​អាជីវកម្ម ប្រមាណ​ ៥០ ​យូ​នី​ត ដែល​បាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ ៨២២១ ម៉ែត្រការ៉េ ​។

ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នឹម ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​សម្បូរ​បែប​ទាំង​អគារ​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​ពេញលេញ​មួយ ដែល​មាន​សេវាកម្ម​សន្តិសុខ ២៤​ ម៉ោង ​។ គម្រោង​ខុន​ដូ រ៉ូ​យ៉ា​ល់ គ្រុប ផ្លា​ទី​នី​ម ត្រូវ​រចនា​ឡើង​ដោយ​ស្តង់ដារ​របស់​ប្រទេស​សិង្ហ​បុរី ដែល​នាំ​មក​នូវ​អ្វី​ថ្មី​ៗ ផ្ដល់​នូវ​ជាន់​មួយ​ទាំងមូល​សម្រាប់​តែ​គ្រឿង​បរិក្ខារ​ផ្តាច់មុខ មាន​ក្លឹ​ប​ឯកជន​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​អាង​ហែល​ទឹក​តាម​វ័យ កន្លែង​តារាង​បាល់បោះ ភោជនីយដ្ឋាន​ផ្តាច់មុខ ស្ទី​ម និង​សោ​ណា សួនច្បារ​ទេសភាព កន្លែង​លេង​កូន​ក្មេង ក្លឹ​ប​ហាត់ប្រាណ កន្លែង​រង់ចាំ VIP និង​ចំណតរថយន្ត​ជា​ច្រើន​ជាន់ ​។

ក្រៅពី​នេះ ក៏​មាន​ផ្ដល់​ជូន​សួនច្បារ​លើ​អាកាស​ផ្តាច់មុខ​សម្រាប់​តែ​អ្នក​រស់នៅ ក្នុង​ការ​លំហែកាយ​ពេញ​មួយ​ថ្ងៃ ស្រប​ពេល​គយគន់​ទេសភាព​ ៣៦០ ​ដឺ​ក្រេ​នៃ​ទីក្រុង​ភ្នំពេញ មាន​មហាវិថី​សម្រាប់​ការ​ដើរ​ទិញ​ទំនិញ​លក្ខណៈ indoor ឌី​ហ្សា​ញ​សម្រាប់​ជី​វីត​ទំនើប​ទាន់សម័យ ដែល​ទាក់ទាញ​ប្រេ​ន​អន្តរជាតិ និង​ប្រេ​ន​អាហារ ភេសជ្ជៈ​ជា​ច្រើន​ផ្តល់​នូវ​បទ​ពិសោធន៍​មិន​ធ្លាប់​មាន​ពី​មុន​មក ​។

ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ដែរ រាល់​ភ្ញៀវ​ដែល​បាន​ចូលរួម​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក ដើម្បី​ផ្សង​យក​រង្វាន់​ធំ​ទឹកប្រាក់​ចំនួន 8,888$ និង​រង្វាន់ទឹកប្រាក់​ចំនួន 888$ ចំនួន ៣ នាក់​ ។ បន្ថែម​ពីលើ​នេះ សម្រាប់​អតិថិជន​ដែល​កក់​ទិញ​យូ​នី​ត​ណាមួយ នៅ​ថ្ងៃ​កម្មវិធី នឹង​មានឱកាស​បានការ​វាយ​ពង​មាស​នាំ​សំណាង​យក​រង្វាន់ រួម​មាន​រង្វាន់​ទូរទស្សន៍​ចំនួន ៤ រង្វាន់ ទូទឹកកក​ចំនួន ៤ រង្វាន់ និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ចំនួន ៤ រង្វាន់ ​។

ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរ​សព្ទ (099) 953 999 និង​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន នៅ​ទីតាំង​គម្រោង​ផ្ទាល់ ស្ថិត​នៅ​ដី​ឡូ​តិ៍ លេខ​ ៦២ ភូមិ​ទី ​៦ សង្កាត់​បឹង​កក់ ​១ ខណ្ឌទួលគោក ប្រសព្វ​ផ្លូវ ៣ ​សំខាន់ គឺ​ផ្លូវ​លេខ ៥៦៦ ផ្លូវ​លេខ ៣៣៧ និង​ផ្លូវ​លេខ ៣៣៥ ៕ អត្ថបទសហការ