ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​ ទាមទារ​ឱ្យ​អង្គការ ​សង់​ត្រា​ល់​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ពី​សំណួរ​សម្ភាស និងសហជីព ​ដែល​បាន​ផ្តល់​សម្ភា​​សដោយធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ

3 ខែ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា​បន្ត​ទាមទារ​ឱ្យ​អង្គការ​សង់​ត្រា​ល់​ បង្ហាញ​ជា​សាធារណៈ​ពី​សំណួរ និង​សហជីព​ដែល​បាន​ផ្តល់​បទ​សម្ភាសដែល​ជា​ធាតុ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​របាយការណ៍​ដែល​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ ​។ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ…

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា​បន្ត​ទាមទារ​ឱ្យ​អង្គការ​សង់​ត្រា​ល់​ បង្ហាញ​ជា​សាធារណៈ​ពី​សំណួរ និង​សហជីព​ដែល​បាន​ផ្តល់​បទ​សម្ភាសដែល​ជា​ធាតុ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​របាយការណ៍​ដែល​នាំ​ឱ្យ​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ ​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បាន​លើក​ឡើង​ថា «យើង​ស្នើ​ឱ្យ​សង់​ត្រា​ល់​បង្ហាញ​នូវ​ភស្តុ​តាង ហើយ​យើង​នឹង​ធ្វើការ​ទាំងអស់​គ្នា​ទៅ​លើ​អ្វី​ដែល​មាននៅ​លើ​របាយការណ៍​របស់​គាត់​ពិតប្រាកដ​»​ ។ លោក​បាន​បន្ថែម​ថា របាយការណ៍​សង់​ត្រា​ល់​ដែល​គ្មាន​ភស្តុ​តាង​ដូច្នោះ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច មុខមាត់​ប្រទេស និង​កម្មករ​និ​យោ​ជិ​ករាប់​សិប​ម៉ឺន​នាក់​ដែល​រំពឹង​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរសម្លៀក​បំពាក់ និង​ស្បែកជើង​ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​បន្ត​ថា មក​ដល់​ពេល​នេះ​សង់​ត្រា​ល់​ គួរតែ​បង្ហាញ​ពី​សហជីព​ទាំង ១៤ ដែល​ខ្លួន​បាន​សម្ភាស និង​ស្រាវជ្រាវ ប្រសិនបើ​មាន យើង​នឹង​ទទួលខុសត្រូវតែបើ​គ្មាន​នោះ​អ្វី​ដែល​សហជីព​ទាំងអស់​ប្តឹង​ គឺ​មិន​ខុស​នោះ​ទេ ​។

ជាមួយ​គ្នា​នោះ​ដែរ លោក ហង្ស រ៉ា​រី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បា​និយាយ​ថា «សង់​ត្រា​ល់ គួរតែ​បង្ហាញ​សំណួរ​ដែល​ខ្លួន​បាន​សម្ភាស​ជាមួយ​សហជីព​មូលដ្ឋាន ព្រោះ​យើង​មិន​អាច​លើកយក​សំណាក​មួយ​ដែល​មាន​តែ​របាយការណ៍ តែ​មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​បាន​ទេ​»​ ។ លោក​បាន​បន្ថែម​ទៀត​ថា ការ​លាក់បាំង​របស់​សង់​ត្រា​ល់​បង្ហាញ​ពី​ចេតនា​អាក្រក់ ដែល​មាន​បំណង​ក្នុង​ការ​បំផ្លាញ​វិស័យ​កាត់ដេរ និង​ស្ថេ​រ​ភាព​កម្មករ​និ​យោ​ជិ​ក​នៅ​កម្ពុជា ​។

ដោយឡែក លោក សំ សឿ​ន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព បាន​និយាយ​ថា «អង្គការ​សង់​ត្រា​ល់​គួរតែ​ហ៊ាន​បង្ហាញ​នូវ​កម្រង​សំណួរ​ក្នុង​កិច្ច​សម្ភាស​របស់​គាត់​ជាមួយនឹង​កម្មករ​និ​យោ​ជិ​ក​ប្រមាណ​ជាង​ជិត ១០០ នាក់​នោះ ហើយ​ហ៊ាន​បង្ហាញ​នូវ​លទ្ធផល​សំណាក់​នៃ​ការ​រក​ឃើញ ថា​ពិតជា​បាន​សួរ​កម្មករ​ដោយ​មិន​ត្រូវ​លាក់បាំង​នោះ​ទេ​» ​។

ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព បន្ថែម​ថា សង់​ត្រា​ល់​គួរតែ​ហ៊ាន​បង្ហាញ​ថា តើ​ខ្លួន​សម្ភាស​កម្មករ​ប៉ុន្មាន​នាក់ ទទួល​បាន​លទ្ធផល​អវិជ្ជមាន និង​វិជ្ជមាន​ប៉ុន្មាន ហើយ​យក​ទៅ​ថ្លឹងថ្លែង​របៀប​ម៉េច​ទើបបាន​ចេញ​ជា​របាយការណ៍​ដ៏​ងងឹត​នេះ ​។ លោក​បាន​បន្ត​ថា ប្រសិនបើ​សង់​ត្រា​ល់​មិន​បញ្ចេញ​ពី​លទ្ធផល​នៃ​ការ​សម្ភាស​ជាមួយ​កម្មករ​និ​យោ​ជិ​ក​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​នោះ​ទេ បាន​ន័យ​ថា​ សង់​ត្រា​ល់​មិន​ហ៊ាន​ទទួលខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ និង​មាន​ចេតនា​អាក្រក់​មក​បំផ្លាញ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​៕ អត្ថបទសហការ