ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ បញ្ជាក់​ទៅ​កាន់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​ ពី​សក្តានុពល​នៃការ​បណ្តុះបណ្តាល​ជំនាញ​ដែល​ជា​គន្លឹះ​ក្នុង​ការទាក់ទាញ​វិនិយោគ​មក​កម្ពុជា

3 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទី​ ៣ ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទី​ ៣ ខែកក្កដា ឆ្នាំ ​២០២៤​ មកនេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Tetsuya Watanabe ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​(ERIA) និង​គណៈប្រតិភូ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ក្នុង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៅ​កាន់​គណៈ​ប្រធាន​វិទ្យាស្ថាន ERIA អំពី​សក្តានុពល​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីៈ និង​បច្ចេកទេស​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ បាន​ដាក់​ចេញ​នូវ​ផែនការ​ថ្នាក់​ជាតិ​ក្នុង​ការ​បំពាក់បំប៉ន​ជំនាញ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​បម្រើ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ដែល​ជា​គន្លឹះ​ក្នុង​ការ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា​ ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក​ដល់​សម​ភាគី​ស្តី​ពី​ចក្ខុវិស័យ​នៃ​ផែនការ​៥​ឆ្នាំ​របស់​ក្រសួង​ជា​ពិសេស​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ជា​ផែនការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​យុវជន ​។

ទន្ទឹម​នឹង​នេះ លោក Tetsuya Watanabe បាន​ទទួលស្គាល់​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​យល់​យុវជន និង​ប្រជាពលរដ្ឋ​ដែល​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ទីផ្សារ​ការងារ​ ។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដែល​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០ ​។

យ៉ាងណា​ក៏​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​ជួយ​ជំរុញ​និង​ផ្សព្វផ្សាយ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​តំបន់​និង​អន្តរជាតិ​ងាក​មក​ចាប់អារម្មណ៍​នៅ​កម្ពុជា​ដែល​កំពុង​មាន​សក្តានុពល​លើក​កម្លាំង​ពលកម្ម​និង​ភាព​អនុ​គ្រោះជា​ច្រើន​ ៕ អត្ថបទសហការ