រាជធានីភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានប្រកាសលើកលែងការការផាកពិន័យផ្សេងៗចំពោះការសាងសង់អចលនវត្ថុក្នុងរយះពេលមួយឆ្នាំ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/41d84c2bc398fd8198678074569caf08.jpg)
យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៅថ្ងៃទី២ខែកក្កដា ឆ្នាំ ២០២៤បានឲ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/c5c969e2ea9620023dad9e4d964523a5.jpg)
មិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម÷
១-លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/8f128dadb8568c91de461ef561762d9f.jpg)
២-ការលើកលែងការផាកពិន័យនេះមានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ប្រភពបានសម្តែងសង្ឃឹមថាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នក អភិវឌ្ឍលំនៅឋាន ឬ អគារសហកម្មសិទ្ធិ (ខុនដ) មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ