ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចបានជិតពាក់កណ្តាលហើយ
- ភ្នំពេញ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់បីខេត្ត គឺបាត់ដំបង ពោធិ៍សាត់ និង កោះកុង សម្រេចបាន ៨៨,៣៨ភាគរយ ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចបាន
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់បីខេត្ត គឺបាត់ដំបង ពោធិ៍សាត់ និង កោះកុង សម្រេចបាន ៨៨,៣៨ភាគរយ ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចបាន
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់បីខេត្ត គឺបាត់ដំបង ពោធិ៍សាត់ និង កោះកុង សម្រេចបាន ៨៨,៣៨ភាគរយ ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចបាន ៤៣,៥០ភាគរយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម សម្រេចបានលទ្ធផលជារួម ៨៨,៣៨% ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដោយគម្រោងនេះ បានកសាងចាប់ពីផ្លូវជាតិលេខ ៥៧-៧ ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ចាស់ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពដដែល បានបន្តថា វឌ្ឍនភាពនេះរួមមាន ៖ ការងារផ្លូវថ្នល់សម្រេចបាន៨០,២៦ភាគរយ ការងារស្ពានសម្រេចបាន៩៣,២៣ភាគរយ ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន៤៣,៥០ភាគរយ ដោយគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។
ប្រភពដដែល បានបន្ថែមថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយ គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ