លោក គួច ចំរើន ចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល…
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល…
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សូមបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ