ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចូលគ្រឿងសំណង់បង្ហាញសញ្ញាកើនឡើងគ្រាន់បើគួរឱ្យ កត់សម្គាល់

4 ខែ មុន

ការ​នាំ​ចូល​គ្រឿងសំណង់ និងដែក​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​តួរ​លេខ​កំណើន​ឡើង​វិញ ​នៅ​ក្នុង​រង្វង់​ការ​នាំ​ចូល​រយៈពេល​៥​ខែ​កន្លង​មក ។ ស្ថិតិ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ​២០២៤ បាន​បង្ហាញ​ថា…

ការ​នាំ​ចូល​គ្រឿងសំណង់ និងដែក​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​តួរ​លេខ​កំណើន​ឡើង​វិញ ​នៅ​ក្នុង​រង្វង់​ការ​នាំ​ចូល​រយៈពេល​៥​ខែ​កន្លង​មក ។

ស្ថិតិ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ​២០២៤ បាន​បង្ហាញ​ថា នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែឧសភា​កន្លង​ទៅ​នេះ ការ​នាំ​ចូល​គ្រឿងសំណង​ផ្សេង​ៗ​ គឺ​មាន​កំណើន​២១,០៦​ភាគរយ ខណៈ​ដែល​ការ​នាំ​ចូល​ដែក ​គឺ​មាន​កំណើន​ដល់​ទៅ​៤៦,៥៨ ភាគរយ​ឯណោះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ខែ​ដើម ឆ្នាំ​២០២៣ កម្ពុជា​នាំ​ចូល​គ្រឿងសំណង់​មាន​តម្លៃ​ត្រឹមតែជិត​៥១៤​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​៥​ខែ​នៃ​ឆ្នាំ​២០២៤ គឺ​បាន​នាំ​ចូល​ដល់​ទៅជាង ៦២២ លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចូល​ដែក​វិញ គឺ​៥​ខែ ​ឆ្នាំ​២០២៣​នាំ​ចូល​ត្រឹមតែ ២១១,៥២ លាន​ដុល្លារ តែ​ដល់​៥​ខែ​ឆ្នាំ​២០២៤ ឡើង​ដល់​ទៅជាង៣១០ដុល្លារ ។

សម្រាប់​ការ​នាំ​ចូល​ស៊ីម៉ង់​វិញ​ គឺ​មានការ​ថយ​ចុះ ប៉ុន្តែ​គេ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថភាព​នៃ​រោងចក្រ​ផលិត​ស៊ីម៉ង់​នៅ​ក្នុងស្រុក​កំពុង​តែ​ពង្រីក ។ ដោយ​៥​ខែ​ដើម ឆ្នាំ​នេះ​ការ​នាំ​ចូល​ស៊ីម៉ង់​មាន​តម្លៃ​ត្រឹមតែ ៧,៨៨ លាន​ដុល្លារ​ថយ​ចុះ​៤,៤៥ ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ