ភ្នំចំនួន៦បានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ស្ថិតនៅភាគខាងលិច និងជាខេត្តធំទី១៣នៃប្រទេសកម្ពុជា ខេត្តបន្ទាយ
ខេត្តបន្ទាយមានជ័យ ៖ ស្ថិតនៅភាគខាងលិច និងជាខេត្តធំទី១៣នៃប្រទេសកម្ពុជា ខេត្តបន្ទាយ
ខេត្តបន្ទាយមានជ័យ ៖ ស្ថិតនៅភាគខាងលិច និងជាខេត្តធំទី១៣នៃប្រទេសកម្ពុជា ខេត្តបន្ទាយមានជ័យមានភ្នំចំនួន ៦ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ និងកំពុងស្នើសុំភ្នំចំនួន១៦ទៀត ដើម្បីការពារជាតំបន់ភ្នំធម្មជាតិ។
លោក យឹម លី ប្រធានមន្ទីបរិស្ថានខេត្តថ្លែងថា ភ្នំចំនួន៦នេះត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិកាលពីឆ្នាំ២០២០ ដោយបានបោះបង្គោលព្រំការពារចំនួន២០៦ដើម ក្នុងនោះបោះដោយមន្ទីរចំនួន៩៣ដើម និងដោយក្រសួងចំនួន១១៣ដើម ។
១-នៅស្រុកថ្មពួក មានភ្នំវែងឬភ្នំព្រះ ទំហំ១ ៥០០ហិកតា ។
២-នៅស្រុកព្រះនេត្រព្រះ មានភ្នំព្រះនេត្រព្រះ ទំហំ១៣ហិកតា ។
៣-នៅស្រុកម៉ាឡៃ(ជាយដែន) មានភ្នំយាយសំ ទំហំ ៤ ១៦ហិកតា ។
៤-នៅក្រុងសិរីសោភ័ណ មានភ្នំបាក់ ទំហំ៣៦ហិកតា ភ្នំជញ្ជាំង ទំហំ១៤ហិកតា និង ភ្នំស្វាយ ទំហំ១៦ហិកតា ។
លោកប្រធានមន្ទីរ បន្តថា ខេត្តបន្ទាយមានជ័យនៅមានភ្នំចំនួន១៦ទៀត ដែលមន្ទីរបរិស្ថានខេត្ត បានស្នើសុំទៅរដ្ឋបាលខេត្ត ដើម្បីដាក់ជូនទៅក្រសួងបរិស្ថាន ចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ៖
១-ក្រុងសិរីសោភ័ណមាន ភ្នំកងវ៉ា ភ្នំខ្លាកូន
២-ស្រុកព្រះនេត្រព្រះមាន ភ្នំស្រះ ភ្នំជ្រាប់
៣-ស្រុកមង្គលបុរីមាន ភ្នំតូច ភ្នំប្រាសាទ ភ្នំបន្ទាយនាង
៤-ស្រុកម៉ាឡៃមាន ភ្នំម៉ាឡៃ ភ្នំកំពូលបី ភ្នំរាំង ភ្នំទឹកចេញ ។
ស្ថិតនៅចុងពាយ័ព្យនៃប្រទេស ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានផ្ទៃដីធំលំដាប់ទី១៣ ក្នុងប្រទេសកម្ពុជា មានក្រុងធំៗចំនួន២ គឺក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។ ភ្នំមួយដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ គឺ«ភ្នំជញ្ជាំង» ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីសាលាខេត្ត ។ ភ្នំនេះមានល្អាងជាច្រើនដូចជា ល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រមា ល្អាងប្រចៀវ ជាដើម ។
កាលពីដើមឡើយ នៅភ្នំនេះធ្លាប់មានទឹកធ្លាក់ពីលើភ្នំខួបប្រាំងខួបវស្សា ហើយមានជំនឿថា
ប្រជាពលរដ្ឋតែងតែឮភ្លេងពិណពាទ្យនៅរៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំនេះ ។ នៅលើភ្នំ មានចេតិយតម្កល់ព្រះសារីរិកធាតុ ដែលបាននិងកំពុងសាងសង់នៅលើកំពូលដែលខ្ពស់បំផុត ដើម្បីរក្សាបាននូវសេចក្តីសុខ និងភាពលូតលាស់ទៅមុខ ។ ក្នុងការសាងសង់នោះ ក៏មានគម្រោងកសាងខ្សែរ៉កជិះកន្ត្រកសម្រាប់ឡើងទៅចេតិយនោះផងដែរ ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចស្ដីពីបង្កើតភ្នំជញ្ជាំងនេះឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ។
ចំណែកភ្នំដែលជាតំបន់សក្តានុពលទេសចរណ៍តាមព្រៃភ្នំ ក្នុងខេត្តបន្ទាយមានជ័យ គឺភ្នំព្រះ ស្ថិតក្នុងស្រុកថ្មពួក មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៥៦A ពីទីរួមខេត្ត ។
ភ្នំព្រះ ជាភ្នំមួយសម្បូរទៅដោយរូងប្រហែលជិត៣០ ។ រូងសំខាន់ៗមាន រូងព្រះ(បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច រូងបាយសីជាដើម ។ ទីកន្លែងនេះ ជាទីសក្ការបូជាបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ ។ ភ្នំព្រះ មានកម្ពស់ប្រមាណ ២០០ម៉ែត្រ មានកាំជណ្តើរបុរាណឡើងទៅកាន់កំពូលភ្នំ ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើចម្រុះ ជម្រកសត្វព្រៃ ផ្ទៃដីជុំវិញភ្នំ ១ ២០០ហិកតា ដែលជាព្រៃអភិរក្ស ។
ភ្នំព្រះនេះមានកន្លែង៣សំខាន់ៗ ៖
១-ជាកន្លែងសក្ការៈ ដែលមានតំណាលពីបុរាណមក មានរបស់សក្ការៈ ដែលខ្មែរយើងតែងគោរពបូជា ហើយមានអាងទឹកធម្មជាតិមួយមានទំហំប្រមាណ២ទៅ៣ម៉ែត្រ មិនដែលរីងនោះទេ ។
២-រូងភ្នំជាកន្លែងកម្សាន្តនិងជាទីគោរពបូជា ។
៣-សក្តានុពលព្រៃឈើនិងសត្វព្រៃ ។
ភ្នំព្រះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ មានព្រៃឈើ រូងភ្នំ ល្អាង ដែលភ្ញៀវទេសចរទៅលេងកម្សាន្តរាល់ថ្ងៃ ហើយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានកសាងនៅទីនោះច្រើន បានជួសជុល ហើយមានកសាងវត្តនៅទីនោះនិងបានធ្វើផ្លូវថ្នល់ចូលទៅភ្នំព្រះផងដែរ ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋានជាច្រើន ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកទស្សនា សម្រាកលំហែកាយ និងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ៕
ចែករំលែកព័តមាននេះ