ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់កើតមាន ! រថយន្ត​ធន់​ធំ​ពី​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៧១«c» ​ស្លា.ប់​៧​នាក់

4 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៧១«c»​ត្រង់​ចំណុច​អណ្ដូង​ខួច ស្ថិត​នៅ​ភូមិ​ព្រះ​អង្គ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​យប់​ទៀត​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៧១«c»​ត្រង់​ចំណុច​អណ្ដូង​ខួច ស្ថិត​នៅ​ភូមិ​ព្រះ​អង្គ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​យប់​ទៀត​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២៤ ។

ដោយ​សំឡេង​បុក​លាន់ឮ​យ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជិះ​លើ​រថយន្ត​ទាំង​សងខាង​ស្លា​.​ប់​ភ្លាម​ៗ​ចំនួន​ប្រាំ​នាក់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ហៅ​រថយន្ត​មក​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ចំនួន​៣​នាក់ តែ​គ្រោះ​អកុសល​បាន​ស្លា​.​ប់​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត​នេះ​ជា​ហេតុការណ៍​ពុំដែល​កើត​មាន​ទាល់តែ​សោះ​នៅ​លើ​កំណត់​ផ្លូវជាតិ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី​ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ រវាង​រថយន្ត និង​រថយន្ត គឺ​រថយន្ត​ម៉ាក​ហុ​ី​យុន​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ធំ 3A-3053 បើកបរ​ដោយ​ឈ្មោះ ឈាង ហ៊ា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សំរោង ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ (​របួសធ្ងន់​) បាន​ដឹក​ឈ្មោះ រឿង សា​រឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​(​របួសធ្ងន់​) ។

ករណី​នេះ​បង្ក​ជាមួយ​រថយន្ត​ម៉ាក​ហុី​យុន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 3A-4487 មិន​ស្គាល់ឈ្មោះ និង​អា​ស័​យ​ដ្ឋា​ន​អ្នកបើកបរ (​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​) ។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា រថយន្ត​ពាក់​ផ្លា​ក​លេខ កំពង់ធំ បើកបរ​មក​ពី​ជើង​ទៅ​ត្បូង​ប្រើប្រាស់​ល្បឿន ទៅ​បុក​រថយន្ត​ពាក់​ផ្លា​ក​លេខ​ត្បូងឃ្មុំ បើកបរ​មក​ពី​ត្បូង​ទៅ​ជើង​ដែល​ដឹក​កម្មករ​សរុប​ទាំង​អ្នកបើកបរ​ចំនួន​៦​នាក់ ។

សរុប​មនុស្ស​ចំនួន​០៨​នាក់ ប្រុស (​ស្លា​.​ប់​ចំនួន​០៥​នាក់ នៅ​កន្លែង​កើតហេតុ​) របួសធ្ងន់​ចំនួន​០៣​នាក់ បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​មិត្តភាព​កម្ពុជា​-​ចិន ( បាន​ស្លា​.​ប់​ចំនួន ០២​នាក់​ទៀត ) ។

មូលហេតុ​: ប្រើប្រាស់​ល្បឿន ។ ចំពោះ​ការ​ខូចខាត មាន​រថយន្ដ ២​គ្រឿង កម្រិត​ធ្ងន់ ។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍​អ្នក​រង​របួស​ប្រញាប់ប្រញាល់​ហៅ​រថយន្ត​មក​ដឹក​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា កម្លាំង​ជំនាញ​សណ្ដាប់ធ្នាប់​បាន​កំពុង​តែ​ធ្វើ​ចរាចរណ៍​ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មាន​ភាព​កកស្ទះ និង​បាន​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​អូស​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

បើ​តាម​នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​វិញ បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​មក​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ ដើម្បី​ឲ្យ​ដឹង​ការ​ពិត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភាគី​រថយន្ត​ណាមួយ​ជា​អ្នក​បង្ក​ឈាន​ដល់​គ្រោះថ្នាក់​ស្លា​.​ប់​មនុស្ស​កើន​រហូត​ដល់​៧​នាក់​យ៉ាង​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ