ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ជួយ​កម្ពុជា​ជិត​២​ពាន់​លាន​ហើយ តែ​ប្រកាស​ថានឹង​បន្ត​ជួយ​បន្ថែម​១,២៦​ពាន់​លាន​ដុល្លារ​ទៀត

4 ខែ មុន

គិត​មក​ដល់​ពេល​នេះ ​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ បាន​គាំទ្រ​ឥណទាន​សម្បទាន​ចំពោះ​កម្ពុជា​ចំនួន៣៤ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៨​គម្រោង ដែល​សរុបជា​ទឹកប្រាក់​ មាន​ចំនួន​ប្រមាណ ១,៩២ ពាន់​លាន​ដុល្លារ ហើយ​តាម​«​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ…

គិត​មក​ដល់​ពេល​នេះ ​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ បាន​គាំទ្រ​ឥណទាន​សម្បទាន​ចំពោះ​កម្ពុជា​ចំនួន៣៤ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៨​គម្រោង ដែល​សរុបជា​ទឹកប្រាក់​ មាន​ចំនួន​ប្រមាណ ១,៩២ ពាន់​លាន​ដុល្លារ ហើយ​តាម​«​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ ២០២៤- ២០២៨» ​ដែល​ខ្លួន​បាន​ដាក់​ចេញ​ស្ថាប័នហិរញ្ញវត្ថុ​នេះប្រកាស​ថា បាន​អនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សរុប​ប្រមាណ ១,២៦ ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​បន្ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង ​នៅ​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ​២០២៤​ ថា ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ១,២៦ ពាន់​លាន​ដុល្លារ​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ឆ្ពោះទៅ​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​នៅ​កម្ពុជា ​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​យូរអង្វែង និង​ដ៏​ជាទី​ទុកចិត្តរបស់​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍន៍​កម្ពុជា ​។

ដោយឡែក លោក ម៉ាសា​តស៊ូ​ជូ អាសា​កា​វ៉ា (Masatsugu Asakawa ) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ថ្លែង​ថា ស្ថាប័ន​នេះ​បាន​កំពុង​តែ​ធ្វើការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការ​អភិ​វ​ឌ្ឈ​ពិពិធ​កម្ម​សេដ្ឋកិច្ច កសាង​មូលធន​មនុស្ស និង​ភាព​ធន់​នឹង​អាកាសធាតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ