ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកស្តាយ! ព្រៃច្រើនហិកតា ក្នុង​​ស្រុកប្រាសាទបាគង ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​

4 ខែ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ពលរដ្ឋនាំគ្នា​ដុត​ភ្លើងរកឃ្មុំ នៅក្នុងឃុំ​ចំនួន​២ គឺឃុំកំពង់ភ្លុក ស្របតាមផ្លូវទៅ ឃុំ

ខេត្តសៀមរាប ៖ ពលរដ្ឋនាំគ្នា​ដុត​ភ្លើងរកឃ្មុំ នៅក្នុងឃុំ​ចំនួន​២ គឺឃុំកំពង់ភ្លុក ស្របតាមផ្លូវទៅ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឱ្យឆេះព្រៃយ៉ាងសន្ធោសន្ធៅអស់ជាច្រើនហិកតា ស្ថិតនៅតំបន់រមណីដ្ឋាន​កំពង់ភ្លុក។

ហេតុការណ៍ភ្លើង​ឆេះព្រៃ​ខាងលើនេះ​បានកើតឡើង​កាលពី​ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ​២រសៀល រហូតដល់ម៉ោង១០និង​៥០​នាទីយប់ ទើបភ្លើងបានរលត់ទៅវិញបាន (៨០%) ហើយ ស្ថិតនៅចំណុចត្រពាំង​ហ៊ីងយំ នៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ស្របតាមផ្លូវទៅ​ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយពីអធិការ ១៤ គីឡូម៉េត្រ ចុះពីផ្លូវកំពង់ភ្លុក១០០ ម៉ែត្រពីភូមិ ។

បើតាមប្រសាសន៍របស់​លោកឧត្តម សេនីយ៍ត្រី ឌុត ខុន ស្នង​ការរង​ទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត​សៀមរាប បានប្រាប់​តាមប្រព័ន្ធ​តេឡេក្រាម នៅព្រឹក​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២៤ នេះថា ករណីភ្លើងឆេះ នៅចំណុចត្រពាំង ហីងយំ ស្ថិតនៅខាងជើង ភូមិត្នោតកំបុត ឃុំកំពង់ភ្លុកស្របតាមផ្លូវទៅឃុំមានជ័យចម្ងាយពីអធិការ១៤ គីឡូម៉េត្រចុះពីផ្លូវកំពង់ភ្លុក​១០០​ម៉ែត្រពីភូមិ បណ្តាលឱ្យរងការខូចខាត​រួមមាន ៖ ឆេះព្រៃប្រហែល​១០ហិកតា
ហើយឆេះក្រោយផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅ​អស់មួយចំនួន ។

លោក​បានបន្ថែមថា ករណីភ្លើងឆេះព្រៃខាងលើ​នេះ កម្លាំង​នគរបាល​ចម្រុះ​ឱ្យ​ស្នងការដ្ឋាននគរ​បាលខេត្តសៀមរាប បានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន​៤​គ្រឿង រួម​មាន ៖
-រថយន្ដស្នងការនគរបាល ៣ គ្រឿងប្រើប្រាស់ទឹកអស់​១​រថយន្ដ ។
-រថយន្ដអធិការដ្ឋានស្រុក ១គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្ត។
-គ្រឿងចក្រអាអិចហ្ការចំនួន​២​គ្រឿង។
-ត្រាក់ទ័រចំនួន​១​គ្រឿង ប្រើប្រាស់កម្លាំងសរុប​៤៧៥​នាក់ ។

-កម្លាំងស្នងការនគរបាលខេត្តសរុប ៩ នាក់ ។ -កម្លាំងអធិការនគរបាលស្រកសរុប ១៧ នាក់។ -កម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសរុប ៦ នាក់ (ស្រី ១នាក់) ។-កម្លាំងប្រជាការពារសរុបចំនួន ៣០ នាក់ ។ -កម្លាំងសហគមន៍េសាទ ចំនួន ១៣ នាក់ ។

លោក​បានបញ្ជាក់ទៀតថា ក្នុងករណីឆេះព្រៃ​នេះដែរ គណៈបញ្ជាការឯកភាពឃុំនិង​ប្រជាពលរដ្ឋចូលរួមសរុប​៤០០នាក់ ប្រើប្រាស់ដោយម៉ាស៉ីនបូមទឹក និង​​ម៉ូទ័របូមទឹក រួមទាំងឧបករណ៍ពន្លត់ភ្លើងព្រៃ របស់ សហគមន៍នេសាទ ទៀតផងដែរ។ ចំពោះមូលហេតុ គឺ​ដោយសារប្រជាពលរដ្ឋរកឃ្មុំមិនបានប្រយ័ត្នបណ្ដាលឱ្យឆេះតែម្ដង។

បច្ចុប្បន្ន ភ្លើង​ឆេះ​ព្រៃ​នៅតំបន់​កំពង់​ភ្លុក ក្នុងស្រុកប្រាសាទបាគង​នោះ ត្រូវបាន​រលត់ជាស្ថាពរ ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០២៤ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ