ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន២ការ៉ុងដឹកតាម​ទូក​ចេញពីប្រទេសជិតខាង ឆ្លងកាត់​​កម្ពុជា​ ត្រូវអស់លក្ខណ៍​

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀ.នចំនួន២ការ៉ុងដឹកតាមផ្លូវទឹកចេញពីប្រទេសជិតខាងឆ្លងកាត់ចូលដី

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនចំនួន២ការ៉ុងដឹកតាមផ្លូវទឹកចេញពីប្រទេសជិតខាងឆ្លងកាត់ចូលដីកម្ពុជា ជួបកម្លាំងល្បាតបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ រអាផ្អើលបើករត់គេចប្រាសអាយុ បន្សល់ទុកវត្ថុតាងនិងទូកម៉ាស៊ីន ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។

យោងតាមការបញ្ជាក់ ពីលោក និន ពិសី ប្រធានការិយាល័យតំបន់រ៉ាមសារនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤ វេលាម៉ោង១និង៣០នាទីរសៀល លោក ភោគ និមល់ អនុប្រធានការិយាល័យ រួមជាមន្ត្រីឧទ្យានុរក្សចំម្នាក់ដោយបានសហការជាមួយកម្លាំ
ងសហគមន៏នេសាទចំនួន៣នាក់ចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ​ក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ។

លោកបន្តថាក្នុងបេសកកម្មនោះកម្លាំងបរិស្ថាននិងសហគមន៍បានចុះល្បាតដល់ចំណុចប៊ុងក្រាក់ ក្បាលភូមិវ៊ើនសៀន កម្លាំងបានប្រទះឃើញអ្នកបើកទូក១គ្រឿង គួរឲ្យសង្ស័យ កម្លាំងក៏បានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅវត្ថុតាង ទូក១គ្រឿង ម៉ាសុីនម៉ាកTBC ១គ្រឿង និងការ៉ុងផ្ទុកដោយវត្ថុសង្ស័យជាថ្នាំញៀនចំនួន២ការ៉ុង ក្នុងនោះការ៉ុងមួយចងមាត់ជិតនិងការ៉ងមួយទៀតរហែកម៉ាត់។

លោកបន្ថែមថា ក្រោយពីមានការសង្ស័យលើវត្ថុនៅក្នុងការ៉ុងកម្លាំងក៏បានទំនាក់ទំនងសូមសហការជាមួយកម្លាំអធិការស្រុក ហើយខាងអធិការក៏បានធ្វើកំណត់ហេតុរួចបញ្ជូនមក
កាន់ស្នងការនគារបាលខេត្តស្ទឹងត្រែងដើម្បីបន្តនិតិវិធី។

រហូតរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៤នេះ គេនៅមិនទាន់ដឹងថាវត្ថុទាំងនោះជាអ្វីនៅឡើយទេ ព្រោះមិនទាន់បញ្ចប់នីតិវិធីនៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ