ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​គ្រោះថ្នាក់​ចរាចរណ៍​…​សុំ​ឡានសង្គ្រោះ​ដូច​សុំ​ភ្លើង​យក្ស

4 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជុំវិញ​បញ្ហា​នេះ​ផង​ដែរ យោង​តាម​សារ​សំឡេង ដែល​ក្រុម​ព័​ត៍​មានបាន​ជូនដំណឹង​ក៏​ដូច​ជា ស្នើ​សុំ​រថយន្ត​សង្គ្រោះ​បន្ទាន់​នៃ​មណ្ឌល​សុខភាព​ស្ទឹង​ហាវ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​២៩ ខែឧសភា…

ខេត្ត​ព្រះ​សីហ​នុ ៖ ជុំវិញ​បញ្ហា​នេះ​ផង​ដែរ យោង​តាម​សារ​សំឡេង ដែល​ក្រុម​ព័​ត៍​មានបាន​ជូនដំណឹង​ក៏​ដូច​ជា ស្នើ​សុំ​រថយន្ត​សង្គ្រោះ​បន្ទាន់​នៃ​មណ្ឌល​សុខភាព​ស្ទឹង​ហាវ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ ត្រង់​ចំណុច​រោងចក្រ​ក្រដាស (​ក្បែរ​រោងចក្រ​ប្រេងកាត​) ស្ថិត​ក្នុង​ភូម​៤ ឃុំ​អូ​ត្រេះ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រូប​គាត់​បាន​ទទួល​ព័​ត៍​មាន និង​រូបភាព​ពី​ប្រជា​ពល​ថា មាន​គ្រោះថ្នាក់​មួយ​កើតឡើង ហើយ​តម្រូវ​អោយ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ដឹក​អ្នក​រង​គ្រោះ ព្រោះ​ជន​រង​គ្រោះ​មាន ស្ថានភាព​ធ្ងន់ធ្ងរ ។

បើ​មានការ​យឺត​យ៉ាង ជន​រង​គ្រោះ​អាច​បាត់​បង់ជីវិត ។ ប៉ុន្តែ​ត្រូវ​បាន តៃកុង​រថយន្ត​សង្គ្រោះ​បដិសេធ​ដោយ​អះអាង​ថា ដរាបណា​មានការ​អនុញ្ញាត​ពី​លោក​ប្រធាន​មណ្ឌល ។ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​លោក អ៊ួ​ច ដា ប្រធាន​មណ្ឌល ដើម្បី​ឲ្យ​រថយន្ត​សង្គ្រោះ​ចេញ​មក​ជា​បន្ទាន់ ប៉ុន្តែ​ត្រូវ​បាន​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ស្ទឹង​ហាវ​បដិសេធ​ដោយ​បង្គាប់បញ្ជា​ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​លោក​មេ​ប៉ុស្តិ៍​ទើប​រថយន្ត​គាត់​អាច​ចេញ​ទៅ​បាន ។

បើ​ពិតមែន​ដូច​សុំ​ភ្លើង​យក្ស គួរតែ​កុំ​ទុក​គាត់ ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​របស់​តៃកុង រថយន្ត​សង្គ្រោះ និង​លោក​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ស្ទឹង​ហាវ ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ក្នុង​គ្រុប​មហាជន បាន​សម្ដែង​ការ​ហួសចិត្ត និង​ធ្វើការ​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​នៃ​មណ្ឌល​សុខភាព​ស្រុក​ស្ទឹង​ហាវ ថា មន្ត្រី​ទាំងអស់​មាន​ចរិត​បែប​នេះ ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​សាធារណៈ​ពិតជា​ជួប​គ្រោះ​លើ​គ្រោះ​ជាក់​គេ​មិន​ខាន ។ ប្រសិនជា​ពិត​ដូច្នេះ​មែន តើ​ទុក​ឲ្យ​ធ្វើ​ប្រធាន​ដល់​ណា​ទៀត ព្រោះ​ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត​ដែរ …​ហេ​! ហេ​! ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ ដោយ​ចាស់ដៃ​នេះ លោក​សែ​ជូ សុ​រិ​ទ្ធិ​ជោរ​តិ បាន​បង្ហើប​អោយ​ដឹង​ថា ចំពោះ​បញ្ហា​ខាងលើ​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​គោលការណ៍​មនុស្សធម៌​ក្នុង​នាម​ជា​អ្នក​សង្គ្រោះ ត្រូវ​តែ​ចាំបាច់​សង្គ្រោះ​មនុស្ស​ជា​មុន មិន​ចាំបាច់​ឆ្លង​យោបល់​នោះ​ទេ ។ ប៉ុន្តែ​ចំពោះ​ករណី​នេះ តាម​ស្រុកនីមួយ​ៗ​គេ​អាច​មាន​ផែនការ​ផ្សេង​ៗ​ដូចនេះ ចាំ​លោក​សាកសួរ​ទៅ​មណ្ឌល​សុខភាព​ស្រុក​ស្ទឹង​ហៅ​សិន ថា មូលហេតុ​អ្វី បានជា​រថយន្ត​សង្គ្រោះ​មិន​អាច​ចេញ​ទៅ​យក​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ