ពិធីPre-wedding រយៈពេលបីថ្ងៃរបស់លោកAnant Ambani កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌាMukesh Ambani ដែលជាមហាសេដ្ឋីមានជាងគេបំផុតក្នុងទ្វីបអាសុី កាលពីខែមីនា បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាពិភពលោក ហើយអាពាហ៍ពិពាហ៍នៅខែកក្កដាខាងមុខត្រូវបានគេរំពឹងថានឹងមានភាពឡូយឆាយជាងមុនច្រើនដង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/9a81d1170ad42c5b0443c307ee26016e.webp)
ភាពឡូយឆាយ ទ្រព្យសម្បត្តិដោយគ្រួសារអ្នកជំនួញដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសឥណ្ឌាបានទាក់ទាញចំណាប់អារម្មណ៍ សាធារណជនទូទាំងពិភពលោក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/dc0ade7695c5851b53faa4c95e863520.webp)
ពិធីPre-wedding កាលពីដើមខែមីនា មានភ្ញៀវអន្តរជាតិចូលរួមជាង១០០០នាក់ ដោយបានធ្វើដំណើរទៅកាន់ទីក្រុង Jamnagar នៃរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីចូលរួមពិធី។ ភ្ញៀវ រួមទាំងមហាសេដ្ឋី និងតារាបូលីវូដ ត្រូវបានផ្តល់សេវាកម្មដូចជា ជើងហោះហើរ តុបតែងខ្លួន មេចុងភៅកំពូល និងការធ្វើដំណើរ។ ជាពិសេសមានការសម្តែង show ពីតារាចម្រៀង Rihanna ថែមទៀតផង។
មានការរំពឹងទុកថាគូស្នេហ៍មួយគូនេះគ្រោងរៀបចំពិធី Pre-Wedding ជាលើកទីពីរលើកប៉ាល់កម្សាន្តដ៏ប្រណីតនៅចុងខែឧសភា ខាងមុខ និងត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវភាពស្និទ្ធស្នាល និងអស្ចារ្យសម្រាប់មិត្តភ័ក្តិ និងសមាជិកក្រុមគ្រួសារជិតស្និទ្ធបំផុត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/25dccd597732711a839989438996653e.webp)
ពិធីមង្គលការផ្លូវការរបស់លោក Anant Ambani និងនាង Radhika Merchant នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់ទី១២ខែកក្កដា នៅទីក្រុងបុមបៃ ជាកន្លែងដែលគូស្នេហ៍ទាំងពីររស់នៅ។ ទោះយ៉ាងណានេះព័ត៌មានបន្ថែមក្រុមការងាររបស់ពួកគេនៅតែរក្សាព័ត៌មានលម្អិតជាឯកជន៕ ប្រភព៖ filmibeat
ចែករំលែកព័តមាននេះ