ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ វក ខាល ឆ្លូវ និងរោង នឹង​មាន​លុយ​សម្រុកចូល​នៅ​ចុងខែ​ឧសភា

6 ខែ មុន
  • ភ្នំពេញ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំវក ក្នុង​ចុងខែ​៥​នេះ ឆ្នាំវកនឹង​អាច​ទទួល​បានការ​ថែរក្សា​ពី​ទេវតា​ទ្រព្យ​។ ជា​ពិសេស ប្រាក់​នឹង​ងាយ​ចំណេញ​បាន​ជាងគេ ហើយ​ច្រើន​ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?


ឆ្នាំវក

ក្នុង​ចុងខែ​៥​នេះ ឆ្នាំវកនឹង​អាច​ទទួល​បានការ​ថែរក្សា​ពី​ទេវតា​ទ្រព្យ​។ ជា​ពិសេស ប្រាក់​នឹង​ងាយ​ចំណេញ​បាន​ជាងគេ ហើយ​ច្រើន​ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​គេច​ផុត​ពី​ឧបសគ្គ​គ្រប់​បែប​យ៉ាង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រស់​ក្នុង​ជីវភាព​ដែល​ប្រកបដោយ​សុភមង្គល​ខ្លាំង​តែ​ម្តង​។

ឆ្នាំខាល

ក្នុង​ចុងខែ​នេះ ឆ្នាំខាល នឹង​មាន​អ្នក​ជួយ​ពេញទំហឹង​។ ជា​ពិសេស សមត្ថភាព​របស់​អ្នក​ក៏​កើន​ខ្លាំង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ផល​ខ្ពស់​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​គេច​ផុត​ពី​បញ្ហា​គ្រប់​បែប​យ៉ាង ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​បាន​គ្រប់​ការងារ​។ ដូចនេះ អ្នក​នឹង​រស់នៅ​បាន​សប្បាយ​ខ្លាំង​ណាស់​។

ឆ្នាំឆ្លូវ

ក្នុង​ចុងខែ​នេះ ឆ្នាំឆ្លូវ នឹង​មិន​ចាំបាច់​បារម្ភ​រឿង​ខ្វះ​ប្រាក់​ចាយ​ទៀត​ទេ​។ ជា​ពិសេស ទ្រព្យ​ក៏​នាំ​គ្នា​ហូរ​ចូល​មក​ខ្លាំង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លាភ​ក្នុង និង​ក្រៅ​គឺ​នាំ​គ្នា​មក​រកតែ​អ្នក​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​លុយ​ចាយ និង​រាប់​ពេញដៃ មិន​មាន​ថ្ងៃ​ណា​មិន​មាន​លុយ​ចាយ​នោះ​ឡើយ​។

ឆ្នាំរោង

ក្នុង​ចុងខែ​៥​នេះ ឆ្នាំរោង នឹង​អាច​ទទួល​បាន​រង្វាន់​ធំ​ច្រើន​ណាស់​។ ជា​ពិសេស អ្នក​ក៏​រក​ឃើញ​ផ្លូវ​ក្នុង​ការ​កើប​ប្រាក់​ក្រាស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទុក្ខ​កង្វល់​ទាំងឡាយ​នឹង​ចាក​ឆ្ងាយ​ពី​អ្នក ដោយ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​គឺ​ទំនេរ​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​នឹង​អាច​រស់​ក្នុង​ជីវភាព​ដែល​ជា​លំដាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ