ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពិតទេ ដែលស្នងការរងទទួលផែនសេដ្ឋកិច្ចម្នាក់ជាអ្នកកាងការនាំចូលត្រីប្រហុកពីវៀតណាម

5 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​ប្រភព​បែកធ្លាយ​ពី​ក្រុម​អ្នក​រកស៊ី​នាំ​ត្រី​ប្រហុក​មក​ពី​ប្រទេស​វៀតណាម ចូល​ភូមិសាស្ត្រ​ទឹកដី​ខេត្តតាកែវ និង​ចែកចាយ​បន្ត​បញ្ជាក់​ថា ពួក​គាត់​ត្រូវ​តែ​បង់លុយ យ៉ាង​ហោច​ណាស់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​រថយន្ត​សាំ​យ៉ុ​ង​ទៅ​ឲ្យ​លោក ជា សំបូរ ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ…

ខេត្តតាកែវ ៖ តាម​ប្រភព​បែកធ្លាយ​ពី​ក្រុម​អ្នក​រកស៊ី​នាំ​ត្រី​ប្រហុក​មក​ពី​ប្រទេស​វៀតណាម ចូល​ភូមិសាស្ត្រ​ទឹកដី​ខេត្តតាកែវ និង​ចែកចាយ​បន្ត​បញ្ជាក់​ថា ពួក​គាត់​ត្រូវ​តែ​បង់លុយ យ៉ាង​ហោច​ណាស់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​រថយន្ត​សាំ​យ៉ុ​ង​ទៅ​ឲ្យ​លោក ជា សំបូរ ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សម្រាប់​អ្នក​ដែល​រកស៊ី​ដឹក​ត្រី​ប្រហុក​ម្តងម្កាល តែបើ​អ្នក​ដឹក​ប្រចាំ ថ្ងៃ ដូច​ជា ឈ្មោះ ងៀ គឺ​បង់​ទៅ​លោកស្នងការ​រង​តែ​១០​ម៉ឺន​រៀល​ទេ ក្នុង​មួយ​រថយន្ត​សាំ​យ៉ុ​ង ។

ប្រភព​ដដែល​បន្ត​ថា ឈ្មោះ ងៀ ដឹក​មក​១​ថ្ងៃ​ៗ១០​តោន​ទាំង​ថ្ងៃ​ម៉ោង​១២​ដល់​ផ្ទះ​ចែកចាយ​ហើយ គឺ​មិន​ខ្លាច​សមត្ថកិច្ច ឬ​ជំនាញ​ណា​នោះ​ឡើយ គឺ​គាត់​អាង​លោក ជា សំបូរ ជា​អ្នក​កាង ។ ហើយ​ដែល​បែក​រឿង គឺ​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ លោកស្នងការ​រង​ខាងលើ​បាន​ចាប់​រថយន្ត​ដឹក​ត្រី​ប្រហុក​មួយ​គ្រឿង​ទាមទារ​លុយ​៦,៨០០,០០០៛(​ប្រាំមួយ​លាន​ប៉ែតសិប​ម៉ឺន​) តែ​មិន​ត្រូវរ៉ូវ​គ្នា​ទើប​ធ្លាយ​រឿង​យ៉ាងនេះ​ទៅ​។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ លោក ជា សំបូរ ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជាក់​ថា លោក​មិន​ពាក់ព័ន្ធ​ដូច​ករណី​ដែល​លើក​ឡើង​ខាងលើ​នេះ​ទេ គឺ​លោក​បាន​បដិសេធ​នូវ​ការ​ចោទ​នេះ​។

ដោយឡែក ក្រុមការងារ​តាមដាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ចេញ​សេចក្តី​បំភ្លឺ​ដែរ​ថា ក្រោយ​មានការ​ចុះ​ផ្សាយ​មាន​ឈ្មួញ​នាំ​ចូល​ត្រី​ប្រហុក​ពី​វៀតណាម​ចូល​ភូមិសាស្ត្រ​ខេត្តតាកែវ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តតាកែវ​(​កប​ប​) ស្រាវជ្រាវ​តាមដាន​ជា​ប្រចាំ ជា​ពិសេស​នៅ​តាម​ច្រកព្រំដែន​នានា ក្នុងភូមិ​សាស្ត្រ​ស្រុក​គិរីវង់ ស្រុក​បូ​រី​ជលសារ ស្រុក​អង្គរ​បូ​រី ស្រុក​កោះអណ្តែត និង​ស្រុក​ទ្រាំង ដើម្បី​ត្រួតពិនិត្យ​រក​បទល្មើស​ខាងលើ ក៏​ដូច​ជា ធ្វើការ​តេស្ត​ស្វែងរក​សារធាតុ​ហាមឃាត់ ដែល​ដាក់​លើ​ម្ហូបអាហារ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់ ។

អាជ្ញាធរ​ខេត្ត​ធ្លាប់​ដុត​ចោល​រាប់​តោន​ម្តង​មក​ហើយ ដោយសារ​ប្រហុក​មាន​ជាតិ​គីមី ។ បើ​តាម​ឈ្មួញ​ដឹក​ប្រហុក​និយាយ​ថា គ្មាន​ប្រហុក​ណា​ដែល​មិន​ដាក់​គីមី​ទេ បើ​មិន​ដាក់​ប្រាកដជា​ដង្កូវ​ចោះ​មិន​ខាន ។ ពួក​គេ​ថា បាន​ទៅ​ចាប់​ដុត​ចោល​ម្តង មក​ពី​និយាយ​ថ្លៃ​គ្នា​មិន​ត្រូវ ។ លុះ​ក្រោយមក​មានការ​ច​ចារ​គ្នា​ទើប​មិន​ចាប់ ។

ឯ​រឿង​បង់ប្រាក់​ដូច​និយាយ​គ្នា​ចេញ​ខាងលើ​នេះ វា​ជា​រឿង​សុខសាន្ត​របស់​ឈ្មួញ ទោះ​គ្មាន​គីមី ក៏​ត្រូវ​តែ​ចំនាយ​ដែរ ដើម្បី​សុខ ។ ពួក​គេ​ថា គ្មាន​មួយ​ណា​មុខ​អត់​លុយ​ឡើយ សុទ្ធតែ​លុយ …​ហេ​!​ហេ​!
ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ