បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ មានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តជាង៥៥ម៉ឺននាក់ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួន៥៥៨.៤៧៥នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៥៥៦.៦៤១នាក់ និងភ្ញៀវបរទេសចំនួន២.២២០នាក់ ។
លោកបានបញ្ជាក់ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ត្រូវថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤មានភ្ញៀវដែលមកលេងកម្សាន្តមានចំនួន១២៦.៤៨១នាក់ មានភ្ញៀវជាតិ១២៥.៧១៦នាក់ ភ្ញៀវបរទេស៧៦៥នាក់ ថ្ងៃទី២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤មានភ្ញៀវមកលេងកម្សាន្តចំនួន១៩០.៤៣៨នាក់ មានភ្ញៀវជាតិ១៩០.០៥១នាក់ ភ្ញៀវបរទេស៣៨៦នាក់ ថ្ងៃទី៣ ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤មានភ្ញៀវមកកម្សាន្តចំនួន២៤១.៥៥៦នាក់ មានភ្ញៀវជាតិ២៤០.៤៨៧នាក់ ភ្ញៀវបរទេស១.០៦៩នាក់ ។
លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ភ្ញៀវដែលមកលេងកម្សាន្តដែលច្រើនជាងគេសង្ក្រាន្តសួនតេជោ ឈ្នះឈ្នះក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងតាមវត្តអារាមតំបន់រមណីដ្ឋានមានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុសស្រុកថ្មពួក និងអាងត្រពាំងថ្មស្រុកភ្នំស្រុក និងកន្លែងកម្សាន្ត ៕
ចែករំលែកព័តមាននេះ