ក្លាយជាយាយគេនៅអាយុ៣៤ឆ្នាំ! Influencer ម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
សិង្ហបុរី ៖ តារាអ៊ីនធឺណិត ឬ Influencer ជនជាតិសិង្ហបុរីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាង
សិង្ហបុរី ៖ តារាអ៊ីនធឺណិត ឬ Influencer ជនជាតិសិង្ហបុរីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាង
សិង្ហបុរី ៖ តារាអ៊ីនធឺណិត ឬ Influencer ជនជាតិសិង្ហបុរីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីក្លាយជាជីដូនគេនៅអាយុត្រឹម៣៤ឆ្នាំប៉ុណ្ណោះ។
អ្នកនាង Shirli Ling អាយុ៣៥ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានស៊ុបសាច់មាន់មួយកន្លែង និងអ្នកតាមដានប្រមាណ ១៧,០០០នាក់ នៅលើបណ្តាញសង្គម Instagram បានឆ្លងកាត់ការរៀបការចំនួន៣ដងរួចមកហើយ និងបានផ្តល់កំណើតកូនប្រុសដំបូង នៅអាយុត្រឹម១៧ឆ្នាំប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមក នាងបន្តមានកូនប្រុសម្នាក់ និងកូនស្រី៣នាក់បន្ថែមទៀត ដែលសរុប Ling មានកូនទាំងអស់៥នាក់។
យោងតាមសារព័ត៌មានសារព័ត៌មាន South China Morning Post បានឱ្យដឹងថា កូនប្រុសច្បងរបស់ Ling បច្ចុប្បន្នមានអាយុ១៨ឆ្នាំហើយ ជាមួយនឹងកូនផ្សេងទៀត ដែលមានអាយុពី ១៧, ១៣, ១០ និងកូនពៅអាយុ ៨ឆ្នាំ។ កាលពីឆ្នាំមុន មិត្តស្រីកូនប្រុសច្បងរបស់ Ling បានមានផ្ទៃពោះ ហើយ Ling បាននិយាយថា កូនប្រុសនាងដើរតាមគន្លងនាង ដើម្បីក្លាយជាឪពុកគេនៅអាយុត្រឹម១៧ឆ្នាំ។
ក្រោយមានមិតិអវិជ្ជមានអំពីកូនប្រុសនាង Ling បានលើកឡើងដោយសង្កត់ធ្ងន់លើការផ្ដល់ដំបូន្មាន និងការគាំទ្រ ជាជាងការស្តីបន្ទោសកូនប្រុសរបស់នាង។ ជាក់ស្តែង នៅពេលដឹងពីការមានផ្ទៃពោះរបស់មិត្តស្រីកូនប្រុសនាង Ling បានអនុញ្ញាតឱ្យកូនប្រុសធ្វើការសម្រេចចិត្តដោយខ្លួនឯង ចំពោះអ្វីដែលគេបានធ្វើ ហើយពន្យល់បញ្ជាក់ពីសារសំខាន់អំពីការទទួលខុសត្រូវ ខណៈដែល Ling ទទួលស្គាល់ និងយល់អំពីបញ្ហាប្រឈមនៃការចិញ្ចឹមបីបាច់កូនលើកដំបូង។ Ling បាននិយាយថា ការយកចិត្តទុកដាក់របស់នាង គឺផ្តោតសំខាន់លើការបង្រៀនកូនប្រុសឱ្យទទួលខុសត្រូវ។ Ling ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នាងមិនគាំទ្រផែនការបង្កើតគ្រួសារស្ថិតនៅវ័យក្មេងពេកនោះទេ ប៉ុន្តែនៅតែប្តេជ្ញាចិត្តគាំទ្រកូនប្រុស និងធានាសុខុមាលភាពចៅរបស់នាង។
បើទោះជាមានមតិអវិជ្ជមានមួយចំនួនលើ Ling និងកូនប្រុសរបស់នាងយ៉ាងណាក្តី ក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាក់ផ្សេងទៀតសរសើរ Ling ចំពោះការផ្ដល់ដំបូន្មានដល់កូនប្រុសឱ្យមានទំនួលខុសត្រូវ ហើយគ្រប់គ្នាលើកសរសើរអំពីការលើកឡើងរបស់ Ling ដោយនាងបាននិយាយថា «យើងមិនអាចធ្វើការកុម្ម៉ងកូនកើតមកល្អ ឬអាក្រក់នោះទេ។ ប៉ុន្តែយើងអាចណែនាំកូនយើងឱ្យដើរលើផ្លូវល្អ និងកាន់តែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ»។
ក្រៅអំពីទទួលបានប្រជាប្រិយនៅលើបណ្តាញទំនាក់ទំនងសង្គម Shirli Ling កាន់តែទទួលបានភាពល្បីល្បាញបន្ថែមទៀត បន្ទាប់ពីនាងបានបង្ហាញវត្តមានសម្តែងនៅក្នុងខ្សែភាពយន្តកំប្លែងយោធាសិង្ហបុរី ដែលមានចំណងជើងថា «Ah Girls Go Army» នៅក្នុងឆ្នាំ ២០២២ ដោយទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕ (ប្រភព ៖ South China Morning Post និង VnExpress)
ចែករំលែកព័តមាននេះ