រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល បណ្តាញាគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបើកដំណើរសាលារៀនវ៉េស្ទឡាញន៍ សាខាទី ១១ នៅក្រុងតាខ្មៅ ។
ជាការលើកទឹកចិត្តចំពោះមាតាបិតាសិស្ស ដែលចុះឈ្មោះកូនៗចូលរៀន នៅសាលារៀនវ៉េស្ទឡាញន៍សាខាក្រុងតាខ្មៅ សាលារៀននឹងផ្តល់ជូនការសិក្សាថ្នាក់បំប៉ន ១ វគ្គដោយឥតគិតថ្លៃ អាហារូបករណ៍ ២០% ដែលមានសុពលភាព២ឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពាការសិក្សារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ។
នៅក្នុងសន្នីសីទសារព័ត៌មាន និងបទបង្ហាញសាលារៀនវ៉េស្ទឡាញន៍ និងសាលាភាសាលីដឺលែន កាលពីចុងសប្តាហ៍កន្លងទៅនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ៖ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងតាខ្មៅ គឺជាសាលាចុងក្រោយដែលរៀបចំ ធ្វើកំណែទម្រង់កម្មវិធីសិក្សា ផ្តោតទៅលើការបង្រៀនភាសាចំនួន៣ជាគោល គឺភាសាខ្មែរ អង់គ្លេស ចិន ព្រមជាមួយការបញ្ចូលចំណេះដឹងបច្ចេកវិទ្យា និងឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះសិស្សឱ្យចេះចូលរួមក្នុងការអភិវឌ្ឍសហគមន៍ និងការអប់រំសីលធម៌ពលរដ្ឋ ចរិយាសម្បទា ស្របទៅនឹងការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាមិនត្រឹមតែមានចំណេះដឹងមានសមត្ថភាព ក៏ប៉ុន្តែក៏ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបទល្អ ។
ចំពោះទីតាំងសាលារៀននេះនឹងមាន ផ្តល់សេវាកម្មអប់រំដែលមានគុណភាពល្អប្លែកដូចជា ៖ កម្មវិធីពេញមួយថ្ងៃសម្រាប់បឋមសិក្សា ៣ភាសា (ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន) កម្មវិធីអប់រំ និងថែទាំកុមារ (អាយុ ១-២ ឆ្នាំ) កម្មវិធីមត្តេយ្យភាសាអង់គ្លេស (អាយុ ៣-៥ ឆ្នាំ) កម្មវិធីអង់គ្លេសសម្រាប់កុមារ (អាយុ ៦-១២ ឆ្នាំ) កម្មវិធីភាសាចិនសម្រាប់កុមារ (អាយុ ៦-១២ ឆ្នាំ) កម្មវិធីភាសាចិនទូទៅ កម្មវិធីពេញម៉ោងភាសាអង់គ្លេស កម្មវិធីក្រៅម៉ោងភាសាអង់គ្លេស កម្មវិធីមត្តេយ្យភាសាខ្មែរ និងកម្មវិធីចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២ )។
លើសពីនេះទៅទៀត សាលារៀនក៏យកចិត្តទុកដាក់លើការអភិវឌ្ឍបំណិនសតវត្សរ៍ទី ២១ ដោយបញ្ចូលកម្មវិធីសិក្សាអមចំនួន ៣ ៖ ទី ១ កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលឆ្នើម នាំមកពីសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា។ ទី ២ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ MoneyTree មកពីប្រទេសសិង្ហបុរី ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព ។ ទី ៣ ការបណ្តុះបំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល ដែលជាកម្មវិធីសិក្សាមួយថ្មីបន្ថែមទៀត មកពីចក្រភពអង់គ្លេស ដើម្បីបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាបំពេញការងារក្នុងពេលអនាគតផងដែរ ។
ក្រៅពីសេវាកម្មអប់រំខាងលើ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ដើម្បីងាយស្រួលគ្រប់គ្រងនិងតាមដានព័ត៌មានសិក្សាផងដែរ ។
ទន្ទឹមនឹងនោះ សាលារៀនបានសហការជាមួយគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើម និងជួយសម្រួលការរៀបចំឯកសារដល់សិស្សដែលមានគោលបំណងបន្តការសិក្សានៅក្រៅប្រទេសផងដែរ ។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងជាបុត្រសម្ព័ន្ធមួយរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានផ្តល់សេវាកម្មអប់រំអស់រយៈពេល ១៦ ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ២០០៨ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សាលារៀនបាននិងកំពុងបើកដំណើរការសាខាទី ១១ ក្រុងតាខ្មៅ ដើម្បីពង្រីកសក្តានុពលអប់រំរបស់ខ្លួនជូនដល់សិស្សានុសិស្សក្នុងតំបន់នេះ ។
សម្រាប់មាតាបិតាសិស្ស ដែលមានបំណងឈ្វេងយល់ពីកម្មវិធីសិក្សា និងព័ត៌មានបន្ថែមផ្សេងៗ លោកអ្នកអាចទំនាក់ទំនងលេខទូរសព្ទ ០១១ ៣៦៩ ១៦៨ ឬ ០១៥ ៧៩៨ ១២៣ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ