ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកផលិតអំបិលមានទឹកមាត់លេប ដោយសារការផលិតបានច្រើន

9 ខែ មុន

កម្ពុជា​នឹង​មិន​មានការ​ចាំបាច់ ដើម្បី​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវការ​ក្នុងស្រុក​ទេ នា​ឆ្នាំ​២០២៤ នេះ​ឡើយ ខណៈ​អាកាសធាតុ​អំណោយផល​បាន​ជួយ​អោយ​ការ​ផលិត​អំបិលស​ម្រេច​៧​ម៉ី​ន​តោន​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​រួច​ស្រេច ។ នេះ​ជា​រឿង​ល្អ​សម្រាប់​បងប្អូន​ផលិត​អំបិល ។ លោក ប៊ុ​ន…

កម្ពុជា​នឹង​មិន​មានការ​ចាំបាច់ ដើម្បី​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវការ​ក្នុងស្រុក​ទេ នា​ឆ្នាំ​២០២៤ នេះ​ឡើយ ខណៈ​អាកាសធាតុ​អំណោយផល​បាន​ជួយ​អោយ​ការ​ផលិត​អំបិលស​ម្រេច​៧​ម៉ី​ន​តោន​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​រួច​ស្រេច ។ នេះ​ជា​រឿង​ល្អ​សម្រាប់​បងប្អូន​ផលិត​អំបិល ។

លោក ប៊ុ​ន ណា​រិ​ន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត​-​កែប បានអោយ​ដឹង​ថា ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ទៅ​ដល់​ពាក់កណ្តាល​ខែឧសភា ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​ក្តៅ​ខ្លាំង​មិន​មាន​ភ្លៀង​កក់ខែ​កសិករ​បាន​ប្រមូល​ផល​អំបិល​គ្រប់គ្រាន់ ដើម្បី​បំពេញ​ទីផ្សារ ។

លោក ប៊ុ​ន ណា​រិ​ន បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ឆ្នាំ​នេះ​វា​អំណោយផល​មែន ព្រោះ​ស្រុក​ខ្មែរ​យើង​នៅ​អាស៊ី​អាគ្នេយ៍​វា​ជួប​ជាមួយ​បាតុភូត​អែ​ល​នី​ណូ ដោយ​វា​ចាប់ផ្តើម​រាំងភ្លៀង​តាំងពី​ចុងខែ​១១ ។ ជា​រៀង​រាល់​ឆ្នាំ ជា​ទូទៅ​យើង​ប្រមូល​ផល​នៅ​ចុង​ស​ប្តា​ហ៍​ទី​៣ ខែ​១ ឬ​ស​ប្តា​ហ៍​ទី​២ ខែមករា ប៉ុន្តែ​ឆ្នាំ​នេះ​យើង​ចាប់​ប្រមូល​ផល​ចាប់តាំងពី​ដើម​ស​ប្តា​ហ៍​ទី​១ នៃ​ខែមករា​ឯណោះ ។ ហើយ​អ្នកខ្លះ​តាំងពី​ស​ប្តា​ហ៍​ទី​៤ នៃ​ខែធ្នូ​មក​ម្ល៉េះ​» ។

លោក ប៊ុ​ន ណា​រិ​ន បន្ត​ថា ដោយសារ​ទិ​ន្និ​ផល​ឆ្នាំ​នេះ​ប្រសើរ ដូច្នេះ​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​មិន​ឡើងថ្លៃ​ទេ ដោយ​អំបិល​ល្អ​មាន​តម្លៃ​ជា​មធ្យម​២០០០០​រៀល​ក្នុង​១​បាវ ទម្ងន់​៥០​គីឡូក្រាម និង​អំបិល​មិនសូវ​ល្អ​តម្លៃ​តែ​១៣០០០​រៀល​ប៉ុណ្ណោះ ។ លោក​ប្រធាន​សមាគម បានអោយ​ដឹង​បន្ថែម​ថា «​តាម​ការ​ប៉ាន់ស្មាន​របស់ខ្ញុំ​មក​ដល់​ពេល​នេះ អំបិល​នៅ​ក្នុង​ស្តុក គឺ​មាន​ពី​ចន្លោះ​ពី​៨​ទៅ​១០​ម៉ី​ន​តោន ។

ជា​ទូទៅ គឺ​យើង​អាច​ផលិត​ចន្លោះ​ពី​៧​ម៉ី​ន​តោន ទៅ​១០​ម៉ី​ន​តោន ក៏​ប៉ុន្តែ​ដោយសារ​តែ​ឥលូវ​នេះ​មានការ​នាំ​ចូល​ពី​ក្រៅ​ជុំវិញ យើង​ពី​ខាងលិច​ខាងកើត​អីហ្នឹង​វា​មាននៅ​ក្នុង​ស្តុក​ខ្លះ ។ តម្រូវការ​អំបិល​នៅ​ក្នុងស្រុក នៅ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ប្រមាណ​ត្រឹម​៧​ម៉ី​ន​តោន​» ។ កាលពី​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំ​ចូល​អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជិត​២ ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាសធាតុ​ធ្វើ​ឱ្យ​ទិន្នផល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០២២ ស្ថិត​ក្នុង​រង្វង់​តែ ៤ ម៉ឺន​តោន ។

នៅ​ឆ្នាំ​២០២៣ ខេត្តកំពត និង​កែប ផលិត​អំបិល​បាន​សរុប​ចំនួន​៨១៩០៤​តោន លើ​ផ្ទៃដី​ស្រែអំបិល​ជាង​៣​ពាន់​ហិ​កតា សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ទូ​ទាំង​ប្រទេស ដោយ​ពុំ​មានការ​នាំ​ចូល​អំបិល​ពី​បរ​ទស​នោះ​ទេ ។ នេះ​បើ​យោង​តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។

ក្នុង​ចំណោម​អំបិល ដែល​បាន​ផលិត​ជាង​៨​ម៉ឺន​តោន​នេះ​លក់​ចេញ​បាន​៦៤ ៧៣២ តោន ។ លោក ប៊ុ​ន ណា​រិ​ន បាន​អះអាង​ថា បើ​អាកាសធាតុ​អំណោយផល​នៅ​ក្នុង​ផ្ទៃដី​១​ហិ​កតា កម្ពុជា​អាច​ផលិត​អំបិល​បានជា​មធ្យម​២០​តោន ក្នុង​១​ឆ្នាំ ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ