ឈុតប៊ីគីនីដែលថ្លៃជាងគេបំផុតនៅលើពិភពលោក, ក្នុងនោះមានឈុតតម្លៃដល់ទៅ៣០លានដុល្លារ
(អន្តរជាតិ)៖ យោងតាម គេហទំព័រ Lifestyle Asia ឈុតប៊ីគីនីថ្លៃបំផុតមួយក្នុងពិភពលោក ត្រូវបានផលិតឡើងដោយអ្នករចនាគ្រឿងអលង្ការ Susan Rosen ដែលឈុតនោះមានឈ្មោះថា…
(អន្តរជាតិ)៖ យោងតាម គេហទំព័រ Lifestyle Asia ឈុតប៊ីគីនីថ្លៃបំផុតមួយក្នុងពិភពលោក ត្រូវបានផលិតឡើងដោយអ្នករចនាគ្រឿងអលង្ការ Susan Rosen ដែលឈុតនោះមានឈ្មោះថា…
(អន្តរជាតិ)៖ យោងតាម គេហទំព័រ Lifestyle Asia ឈុតប៊ីគីនីថ្លៃបំផុតមួយក្នុងពិភពលោក ត្រូវបានផលិតឡើងដោយអ្នករចនាគ្រឿងអលង្ការ Susan Rosen ដែលឈុតនោះមានឈ្មោះថា Susan Rosen Diamond Bikini ។ ឈុតហែលទឹកនេះ មានត្បូងពេជ្រភ្លឺចាំង ១៥០ការ៉ាត់ ប្រណិតបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃ ៣០លានដុល្លារ។
ឈុតប៊ីគីនីជាប់ចំណាត់ថ្នាក់ទី២ គឺឈុត Red Hot Fantasy Bikini ដែលស្លៀកដោយតារាម៉ូដែល Gisele Bündchen ដែលមានតម្លៃរហូតដល់ទៅ ១៥លានដុល្លារ។ សម្លៀកបំពាក់នេះស្រោបដោយ ត្បូងទទឹម ឈុតខោក្នុងមានត្បូងចំនួន ១៣០០ រួមទាំងត្បូងទទឹម និងពេជ្រថៃ ៣០០ ការ៉ាត់។
លេខ៣គឺឈុត The Heavenly Star គឺជាសម្លៀកបំពាក់ខោអាវទ្រនាប់ថ្លៃបំផុតទីពីររបស់ Victoria’s Secret ដែលមានតម្លៃ១០លានដុល្លារអាមេរិក។ អាវទ្រនាប់នេះត្រូវបានពាក់ដោយកំពូលតារាបង្ហាញម៉ូត Heidi Klum នៅក្នុងកម្មវិធីបង្ហាញម៉ូដឆ្នាំ២០០២។ ដោយគ្រឿងអលង្ការ ពេជ្រត្រូវបានរចនាដោយ Mouawad មានត្បូងទទឹមចំនួន ១,២០០ និង ពេជ្រ៩០ការ៉ាត់។
ម៉ូដែលពាក់អាវទ្រនាប់នេះមិនមានទ្រនាប់ជំនួយទេ ដោយឱបយ៉ាងតឹងទៅនឹងដើមទ្រូងរបស់អ្នកពាក់។ Heavenly 70 Fantasy គឺជាអាវទ្រនាប់របស់ Victoria’s Secret មួយផ្សេងទៀតនៅក្នុងបញ្ជីនៃឈុតប៊ីគីនីដែលលថ្លៃបំផុតនៅលើពិភពលោក។
ក្នុងនោះឈុតប៊ីគីនីដែលមិនមានដាំត្បូងពេជ្រ ប៉ុន្តែត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃដែលស្លៀកដោយតារាប៉ុប Kylie Minogue ។ ឈុត La Perla Lingerie Set ពណ៌ក្រហមដ៏រស់រវើក ដែលធ្លាប់ពាក់ដោយតារាស្រីរូបនេះមានតម្លៃរហូតដល់ ៧,៩៥០ ដុល្លារ ។ ឈុតខោអាវទ្រនាប់ផលិតពីក្រណាត់សូត្រ បន្ថែមស្បៃ បង្កើនភាពទាក់ទាញមួយបែបទៀត។
ចុងក្រោយគឺខោលីអូ របស់ម៉ាក Miu Miu ជាខោដែលថ្លៃបំផុតក្នុងរដូវកាលថ្មីៗនេះ ដែលមានតម្លៃ ៥,៦០០ ដុល្លារ ។ ដែលបានដាក់បង្ហាញកាលពីឆ្នាំ២០២៣។ ខោក្នុងនេះមាន៣ពណ៌ពណ៌មាស បៃតង និងផ្កាឈូក Barbie៕
ចែករំលែកព័តមាននេះ