ខេត្តព្រះសីហនុ ៖ យោងតាមលិខិតជូនដំណឹងលេខ១១៧/(ស ជ ណ២០២៤ }ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នាយកដ្ឋានទាក់ទងអន្តរជាតិនៃអគ្គលេខាធិការក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿង (មានឧទ្ធម្ភាចក្រ) នឹងគ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អំឡុងពេលនៃការហ្វឹកហ្វឺននាវិកសកម្មភាពតាមសមុទ្រ។
បើតាមឯកសារនៃការស្នើសុំចូលចតនាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងតាមការគ្រោងទុកបានឲ្យដឹងបន្ថែមទៀតថា ប្រធានប្រតិភូនាវា ដឹកនាំដោយ លោក វរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន មានលក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុនហើយនាវាទី១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE មានទម្ងន់ផ្ទុក ៤.៦៥០តោនមានបណ្ដោយ១៥០ ម៉ែត្រនិងទទឹង ១៦,៤ ម៉ែត្រមាន ជម្រៅទឹក ៤,៨ម៉ែត្រ។នាវិកសរុប ចំនួន ២៦០នាក់ ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។
នាវាទី២ ឈ្មោះ DD-114 SUZUNAMIមានទម្ងន់ ៤.៦៥០តោនមានបណ្ដោយ ១៥១ម៉ែត្រនិងទទឹង ១៧,៤ម៉ែត្រ មានជម្រៅទឹក ៥,៣ម៉ែត្រ។នាវិកសរុប ចំនួន១៧៥នាក់ ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា ។
នៅក្នុងឱកាសនៃការចូលចតប្រតិភូនាវាស្វ័យការពារកងទ៍ពជើងទឹកជប៉ុនមានគំរោងចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរខេត្ត,ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារជាតិនិងមានដំណើរទស្សន:កិច្ចជូនដល់ប្រតិភូនិងក្រុមនាវឹកក៍ដូចជាការហ្វឹកហ្វឺនសុច្ឆន្ទ:ដើម្បីរឹតចំណងសាមគ្គីភាពរវាងកងទ័ពជើងទឹកនិងប្រជាជននៃប្រទេសយើងទាំងពីរ៕
ចែករំលែកព័តមាននេះ