លោកគ្រូសាំង សារឿន តួឯកល្ខោនបាសាក់ដ៏ឆ្នើម កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពិតជាគួរព្រួយបារម្ភខ្លាំងណាស់ ខណៈដែលលោកគ្រូសាំង សារឿន ជាវីរ:សិល្បករ
រាជធានីភ្នំពេញ ៖ ពិតជាគួរព្រួយបារម្ភខ្លាំងណាស់ ខណៈដែលលោកគ្រូសាំង សារឿន ជាវីរ:សិល្បករ
រាជធានីភ្នំពេញ ៖ ពិតជាគួរព្រួយបារម្ភខ្លាំងណាស់ ខណៈដែលលោកគ្រូសាំង សារឿន ជាវីរ:សិល្បករជើងចាស់១រូប និងជាតួឯកល្ខោនបាសាក់ដ៏ឆ្នើម កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសវៀតណាម ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ។ នេះបើតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកមួយឈ្មោះ Nhom Nab Slot កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ។
គណនីហ្វេសប៊ុកមួយឈ្មោះ Nhom Nab Slot បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីស្ថានភាពតួឯកល្ខោនបាសាក់ដ៏ឆ្នើម១រូបនេះកំពុងសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ អមដោយសំណេរថា «សូមទេវតាឆ្នាំថ្មីនិងវត្ថុសាកសិទ្ធក្នុងលោកជួយតាមថែរក្សា លោក ពូ សាំង សារឿន អោយឆាប់ជាសះស្បើយ ត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗនេះផងចុះ ។ លោកពូ គឺជាវីរ:សិល្បៈករជើងចាស់១រូបនិងជាតួឯកល្ខោនបាសាក់ដ៏ឆ្នើម ដែលបងប្អូនសិល្បះករ សិល្បៈការិនី ល្ខោនបាសាក់ ទាំងអស់ពិតជាបានស្គាល់និងដឹងពីទេពកោសល្យក្នុងការសម្ដែងរបស់គាត់ ។ ហើយក៏ជាគ្រូដែលបានបង្ហាត់បង្ហាញបង្រៀនសិល្បៈល្ខោនបាសាក់ផងដែរ សង្ឃឹមថាលោកនិងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗ ។ (លោកពូ កំពុងសង្គោះបន្ទាន់នៅក្នុងមន្ទីពេទ្យនៅប្រទេសវៀតណាម)ជម្ងឺស្ទះសសៃឈាមបេះដូង» ។
ក្រោយគណនីហ្វេសប៊ុកខាងលើបង្ហោះរូបភាព និងសារបែបនេះ គេសង្កេតឃើញមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារជូនពរលោកគ្រូឱ្យឆាប់ជាសះស្បើយ ។
សូមបញ្ជាក់ថា លោកគ្រូសាំង សារឿន ជាតួសម្តែងល្ខោនបាសាក់ ក្នុងក្រុមល្ខោនបាសាក់ខេត្តកំពង់ចាម វង់ទី២ ៕
ចែករំលែកព័តមាននេះ