គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូច្រើនគ្រឿង ក្លាយជាហិ.ង្សា ផ្អើលផ្លូវជាតិលេខ៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស RX300 មួយគ្រឿង និងម៉ូតូ
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស RX300 មួយគ្រឿង និងម៉ូតូ
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស RX300 មួយគ្រឿង និងម៉ូតូចំនួន៣គ្រឿង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ និងឈ្លោះប្រកែកគ្នាក្លាយជាហិ.ង្សា បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4598 បើកឆ្លងផ្លូវពីត្បូងទៅជើង បុ.កម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-4846 បណ្ដាលឱ្យដួលរបួសស្រាល ។ បន្ទាប់មកមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅជិះមានគ្នាពីរនាក់ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើតទៅបុករថយន្តចំផ្នែកខាងក្រោយខ្ទាតប៉ះនិងម៉ូតូកង់បីដួលរបួសធ្ងន់ស្រាល២នាក់ ត្រូវសាច់ញាតិក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបន្តថា ចំណែកម៉ូតូកង់បីមិនចង់វែងឆ្ងាយក៏បើកចេញទៅបាត់ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1T-4883មួយគ្រឿងទៀតបើកបរក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូហុងដាឌ្រីម សេរី២០២១ ហើយបានឈ្លោះប្រកែកគ្នាឈានដល់ប្រើអំពើហិ.ង្សាវាយមួយប្រាវ ទើបអ្នកបង្ករត់គេចខ្លួនទៅបាត់ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍បាញ់ថ្នាំយកម៉ូតូនិងរថយន្តទៅដាក់អែបខាងរួចអោយភាគីសង្ខាងទាំងអស់សំរួលគ្នាជំហានសិននិងរាយការណ៍ទៅផ្នែកជំនាញ ។
ក្រោយពេលកើតហេតុ ដោយសារភាគីទាំងសងខាងសំរួលដោះស្រាយគ្នាបញ្ចប់រឿងមួយកន្លាក់ម្ដងរួចនាំគ្នាបើកចេញទៅអស់ពីកន្លែងកើតហេតុរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ