សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅបស្ចឹមប្រទេស ជាពិសេសថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានកត់ត្រានៅក្នុងក្រាំងប្រវត្តិសាស្ត្រថា សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងដ៏អស្ចារ្យប្រចាំសតវត្ស២១ ដែលពិបាកនឹងមានថ្នាក់ដឹកនាំរូបណាមួយធ្វើដូចសម្តេចណាស់ ។
មានសមិទ្ធផលជាច្រើន ទាំងកិច្ចការនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ គឺសម្តេចតេជោបានប្រើប្រាស់ខ្សែជីវិតលើសពីពាក់កណ្តាលជីវិតទៅទៀត ពីជីវិតកសិករ, ក្មេងវត្ត មកជាមេដឹកនាំកំពូលដ៏អស្ចារ្យ ដោយលះបង់គ្រប់បែបយ៉ាង ដើម្បីស្រាយចំណងវិបត្តិសង្គមជាតិ ប្រទេសជាតិ ឱ្យមកមានតម្លាភាពជ្រះថ្លា ដូចជាការប្រើប្រាស់នយោបាយនាំសន្តិភាពពេញផ្ទៃប្រទេសទាំងមូល, លុបបំបាត់របបខ្មែរក្រហម និងប្រយុទ្ធការពារមិនឱ្យរបបខ្មែរក្រហមវិលចូលសង្គមជាតិវិញ ព្រមទាំងនយោបាយឈ្នះ=ឈ្នះជាដើម។
ខាងក្រោមនេះជាខ្សែអាត់សំឡេងស្តីអំពីការទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំង៕
ចែករំលែកព័តមាននេះ