កម្ពុជា បើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាបានបើកទូលាយ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាបានបើកទូលាយ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាបានបើកទូលាយ សម្រាប់ការធ្វើវិនិយោគលើវិស័យកម្ម នៅក្នុងប្រទេសកម្ពុជា ។
ការបញ្ជាក់បែងនេះ ធ្វើឡើងខណៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- អ៊ីរ៉ង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការសហការក្នុងវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងទទួលបានផលចំណេញទាំងអស់គ្នា ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «កម្ពុជាបើកទូលាយសម្រាប់ការវិនិយោ គលើវិស័យក សិកម្ម ស្របតាមគោលនយោបាយ ជាពិសេសលើការកែច្នៃផលិតផលក សិកម្មប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ» ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាចង់ឱ្យការអនុវត្ត MoU ជាមួយប្រទេសជាដៃគូទាំងអស់ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ និងផលចំណេញទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ