ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ចិន​ចុះ​ត្រជាក់​ដល់​-​៤០​អង្សា​ក្រោម​សូន្យ​ដូច​មហា​សមុទ្ទ​ទឹក​កក​

11 ខែ មុន

ទី​ក្រុង​ប៉េកាំង​៖ អាកាស​ធាតុ​​ត្រជាក់​ខ្លាំង​បន្ត​គ្រប​ដណ្ដប់​ទៅ​លើ​ទី​ក្រុង​ប៉េកាំង​ និង​ធ្វើ​ឱ្យ​ទី​ក្រុង​នេះ​ចុះ​ត្រជាក់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១​​​​​​។ ​ជា​ទូទៅ​នៅ​ប្រទេស​ចិន​សម្រាប់​ពេល​នេះ នៅ​ទី​ណា​ក៏​​មាន​សីតុណ្ហ​ភាព​ក្រោម​សូន្យ​អង្សា​​ទាំង​អស់​​​។ ​​បើ​និយាយ​ពី​​​ភាគ​ខាង​ជើង និង​​ភាគ​ឦសាន​វិញ​មិន​បាច់​ថ្លែង​តែ​ម្ដង​។ តំបន់​ទាំ​ងនោះ​​​​ចុះ​ត្រជាក់​ខ្លាំង​តាំង​​​ពី​សប្ដាហ៍​មុន​។ កន្លែង​ខ្លះ​នៅ​ភាគ​ឦសាន​ចុះ​ត្រជាក់​ដល់​ដក​សែ​សិប​អង្សា​ក្រោម​សូន្យ​ (-40)។…

ទី​ក្រុង​ប៉េកាំង​៖ អាកាស​ធាតុ​​ត្រជាក់​ខ្លាំង​បន្ត​គ្រប​ដណ្ដប់​ទៅ​លើ​ទី​ក្រុង​ប៉េកាំង​ និង​ធ្វើ​ឱ្យ​ទី​ក្រុង​នេះ​ចុះ​ត្រជាក់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១​​​​​​។ ​ជា​ទូទៅ​នៅ​ប្រទេស​ចិន​សម្រាប់​ពេល​នេះ នៅ​ទី​ណា​ក៏​​មាន​សីតុណ្ហ​ភាព​ក្រោម​សូន្យ​អង្សា​​ទាំង​អស់​​​។ ​​បើ​និយាយ​ពី​​​ភាគ​ខាង​ជើង និង​​ភាគ​ឦសាន​វិញ​មិន​បាច់​ថ្លែង​តែ​ម្ដង​។ តំបន់​ទាំ​ងនោះ​​​​ចុះ​ត្រជាក់​ខ្លាំង​តាំង​​​ពី​សប្ដាហ៍​មុន​។ កន្លែង​ខ្លះ​នៅ​ភាគ​ឦសាន​ចុះ​ត្រជាក់​ដល់​ដក​សែ​សិប​អង្សា​ក្រោម​សូន្យ​ (-40)។ ​ពេល​ខ្លះ​​ត្រជាក់​ខ្លាំង​ជាង​នេះ​​ទៀត​ក៏​មាន​ដោយ​សារ​​​​​ខ្យល់​ត្រជាក់​ដល់​កម្រិត​កំពូល​​បក់​មក​ឥត​ដាច់​ពី​​មហា​សមុទ្ទ​ទឹក​កក​អាក​ទិច​ (Arctic)។

​យោង​តាម​កំណត់​ត្រា​របស់​ការិយាល័យ​​​​ឧតុ​និយម​​ប្រចាំ​​ទី​ក្រុង​ប៉េកាំង, ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ​​រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ​ ​សីតុណ្ហ​ភាព​ក្រោម​​សូន្យ​អង្សា​​កើត​មាន​រយៈ​ពេល​លើស​ពី​៣​រ​យ​ម៉ោង​​។ ​អាច​និយាយ​បាន​ថា​​ប្រទេស​ចិន​​ចុះ​ត្រជាក់​ខ្លាំង​លើស​ពេល​ណា​ៗ​ទាំង​អស់​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១​។​ គិត​ទៅ​​ជាង​៧០​ឆ្នាំ​​ហើយ​​​​ទើប​តែ​​​ម្ដង​នេះ​ទេ​ដែល​ត្រជាក់​ហួស​កម្រិត​​​​។​​ បើ​និយាយ​អំពី​ទី​ក្រុង​ប៉េកាំង​វិញ​មិន​បាច់​ថ្លែង​តែ​ម្ដង​​។​ ​ដប់​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉េកាំង​ចុះ​ត្រជាក់​ក្រោម​សូន្យ​អង្សា​ជា​និច្ច​។

នៅ​តាម​ទី​ក្រុង​តូច​-​ធំ​មួយ​ចំនួន​នៃ​ប្រទេស​ចិន​ដូច​ជា​នៅ​ខេត្ត​ហឺណាន (Henan) ជា​ដើម​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ឥន្ធនៈ​សម្រាប់​ដុត​កម្ដៅ​ខ្លួន​ឱ្យ​បាត់​រងា​។ នៅ​ទី​ក្រុង​ជាវ​សួ (Jiaozuo) រោង​ចក្រ​​កំពុង​តែ​រត់​ប្រណាំង​នឹង​ពេល​វេលា​ដើម្បី​ផលិតថាម​ពល​អគ្គិសនី​ឱ្យ​ទាន់​តម្រូវ​ការ​។ នៅ​ជាវ​សួ​ដដែល​ រោង​ចក្រ​ផលិត​ទឹក​ក្ដៅ​ដ៏​ធំ​មួយ​ដល់​ពេល​ខំ​ផលិត​ខ្លាំង​ពេក​ឡើង​ខូច​ខ្ទេច​ខ្ទី​អស់​រលីង​ទៅ​ហើយ​ ហើយ​ធ្វើ​ឱ្យ​អ្នក​រស់​នៅ​តំបន់​ខ្លះ​នៅ​ហេល​ហាល​​មិន​ដឹង​ថា​ត្រូវ​រក​អ្វី​មក​កម្ដៅ​ខ្លួន​។

គេ​រំពឹង​ថា​បន្ទាប់​ពី​​ក្រុម​អ្នក​បច្ចេក​ទេស​ខិត​ខំ​ជួស​ជុល​យ៉ាង​ដុត​ដៃ​ដុត​ជើង​ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​ហើយ​។ ទី​ក្រុង​ជាវ​សួនឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​សម្រាប់​វិស័យ​ជំនួញ​ភាគ​ច្រើន​ លើក​លែង​តែ​សេវា​កម្ម​ដែល​ចាំ​បាច់​ខ្លាំង​មែន​ទែន​ដល់​ថ្នាក់​មិន​អាច​ខ្វះ​បាន។​​ ឧទាហរណ៍​ដូច​ជា​នៅ​តាម​មន្ទីរ​ពេទ្យ​ និង​មណ្ឌល​​​សម្រាប់​​មនុស្ស​​ចាស់​ជរា​។​

​ធ្វើ​បែប​នេះ​ដើម្បី​បម្រុង​ទុក​ភ្លើង​អគ្គិសនីសម្រាប់​ប្រើ​ប្រាស់​ឱ្យ​បាន​គ្រប់​គ្រាន់​​នៅ​តាម​គេហដ្ឋាន​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​តែ​ត្រជាក់​ខ្លាំង​​​ណាស់​ ទោះ​បី​​ពួក​គេ​ខំ​ដណ្ដប់​ភួយ​ប៉ុន្មាន​ជាន់​ក៏​មិន​បាត់​រងា​ដែរ​បើ​សីតុណ្ហ​ភាព​ត្រជាក់​ដូច​នៅ​មហា​សមុទ្ទ​ទឹក​កក​បែបនេះនោះ​។​​ ​​ទី​ក្រុង​​ពូយីង និង​ភីងឌីងសាន (Puyang & Pingdingshan) ​នៅ​ខេត្ត​ហឺណាន​សម្រេច​ផ្អាក​​​​ផ្គត់​ផ្គង់​អគ្គិសនី​​សម្រាប់​​ស្ថាប័ន​របស់​​រដ្ឋ​​​ដើម្បី​ទាញ​ភ្លើង​យក​ទៅ​ផ្គត់​ផ្គង់​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​​មួយ​សំណើ​សិន​។

​​យោ​ងតាម​ការ​សង្កេត​របស់​ការិយាល័យ​ឧតុនិយម​ចិន​, ទី​ក្រុង​ទាំង​បី​នៃ​ខេត្ត​ហឺណាន​ដូច​រៀប​រាប់​អម្បាញ់​មិញ​នេះ​គឺ​ជាវ​សួ, ពូយីង និង​​ភីង​ឌីងសាន​ ​​​ចុះ​ត្រជាក់​ដល់​ក្រោម​សូន្យ​អង្សា​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​ចំណែក​តំបន់​ដទៃ​ទៀត​នៃ​ខេត្ត​ដដែល​នេះ​រឹត​​​តែ​ត្រជាក់​ជាង​នេះ​ទៅ​ទៀត​។​ កន្លែង​ខ្លះ​ចុះ​ត្រជាក់​ដល់​ដក​១៥​អង្សា​ក្រោម​សូន្យ​កាល​ពី​ចុង​សប្ដាហ៍​​​។ ​គេ​រំពឹង​ថា​​មិន​យូរ​ទេ​​បញ្ហា​​ដ៏​លំបាក​នេះ​អាច​នឹង​ជួយ​សម្រាល​បន្ទុក​បាន​ខ្លះ​ៗ​​​​​នៅ​ពេល​ខ្យល់​ក្ដៅ​ឧុណ្ហ​បក់​មក​​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង​។

គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​អាទិត្យ,​ ​ប្រទេស​ចិន​​ភាគ​កណ្ដាល​ និង​ភាគ​ខាង​កើត​​​មិន​សូវ​ត្រជាក់​ខ្លាំង​ពេក​ទេ​។​ នៅ​តំបន់​ខ្លះ​ សី​តុណ្ហភាព​ក្រោម​សូន្យ​អង្សា​បាន​ហក់​ឡើង​ខ្ពស់​ដល់​​លើ​សូន្យ​អង្សា​វិញ​។ តំបន់​ខ្លះ​​​ត្រជាក់​ត្រឹម​១០​អង្សា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ការិយាល័យ​ឧតុនិយម​​ចិន​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/china-beijing-cold-weather-sub-zero-historic-lows-blizzards-henan-winter-heating-4009381

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ