អាកាសធាតុត្រជាក់ខ្លាំងបំផុតនៅចិន ដល់៣០អង្សាសេក្រោមសូន្យ
ប្រទេសចិន ៖ រលកត្រជាក់ខ្លាំងបំផុតកើតមានចាប់តាំងពីច្រើនថ្ងៃមកហើយនៅចិន ដោយនៅ
ប្រទេសចិន ៖ រលកត្រជាក់ខ្លាំងបំផុតកើតមានចាប់តាំងពីច្រើនថ្ងៃមកហើយនៅចិន ដោយនៅ
ប្រទេសចិន ៖ រលកត្រជាក់ខ្លាំងបំផុតកើតមានចាប់តាំងពីច្រើនថ្ងៃមកហើយនៅចិន ដោយនៅតំបន់ខ្លះសីតុណ្ហភាពធ្លាក់ដល់ជិត៣០អង្សាសេក្រោមសូន្យ។
តាមការិយាល័យឧតុនិយមជាតិចិនថា នាថ្ងៃទី២១ធ្នូក្នុងទីក្រុងHOHHOTទីប្រជុំជនតំបន់ម៉ុងហ្គោលីក្នុងភាគខាងជើងប្រទេសសីតុណ្ហភាពបានធ្លាក់ត្រជាក់ខ្លាំងបំផុត ដល់២៩,១អង្សាសេក្រោមសូន្យ ពុំធ្លាប់មានចាប់តាំងពីជិត៧០ឆ្នាំមកហើយ។
អាជ្ញាធរបានចេញការប្រកាសអាសន្នពីការធ្លាក់ត្រជាក់ខ្លាំងបំផុត ក្នុងតំបន់ដ៏ធំនាភាគខាងជើង ខាងកើតនិងភាគអាគ្នេយ៍ប្រទេស។ រលកត្រជាក់ខ្លាំងនោះកើតមាន បន្ទាប់ពីរដូវក្ដៅដែលក៏ក្ដៅខ្លាំងបំផុតដែរនិងទឹកជំនន់ ដ៏បំផ្លិចបំផ្លាញពិសេសនៅភាគខាងជើងប្រទេស។
ការិយាល័យឧតុនិយមជាតិចិនគូសបញ្ជាក់កាលពីថ្ងៃទី២០ធ្នូថា ស្ថានីយ៥ក្នុងប្រទេសជួបប្រទះសីតុណ្ហភាពដ៏ត្រជាក់បំផុត ក្នុងនោះនៅទីក្រុងដាតុងសីតុណ្ហភាព ធ្លាក់ដល់៣៣,២អង្សាសេក្រោមសូន្យ៕
ចែករំលែកព័តមាននេះ