បុរីមង្គលសុខសាន្ត ក្រាំងធ្នង់ សាងសង់អត់ច្បាប់អាជ្ញាធរឃាត់៣លើកហើយ គ្មានប្រសិទ្ធភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរីមង្គលសុខសាន្ត ក្រាំងធ្នង់ បានដំណើរការសាងសង់ ដោយអត់ច្បាប់ហើយ ត្រូវ
រាជធានីភ្នំពេញ ៖ បុរីមង្គលសុខសាន្ត ក្រាំងធ្នង់ បានដំណើរការសាងសង់ ដោយអត់ច្បាប់ហើយ ត្រូវ
រាជធានីភ្នំពេញ ៖ បុរីមង្គលសុខសាន្ត ក្រាំងធ្នង់ បានដំណើរការសាងសង់ ដោយអត់ច្បាប់ហើយ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះណែនាំអោយសុំច្បាប់ និងឃាត់ជាច្រើនលើកមកហើយ នៅតែបន្តសាងសង់ដោយរលូន ។ ការបន្តសាងសង់ដោយអត់ច្បាប់នេះត្រូវបានគេអះអាងថា សម្រួលគ្នា ចប់ហើយ ។
បុរីដែលសង់អត់ច្បាប់នោះ មានផ្ទះប្រមាណជិត៤០ល្វែង ស្ថិតនៅភូមិត្រពាំងសំព័រ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមព័ត៌មានអោយដឹងថា បុរីខាងលើ បានដំណើរការចាក់ដី និងសាងសង់រយៈពេលប្រមាណជិត២ខែមកហើយ ត្រូវគេអះអាងថា បានសង់ដោយអត់ច្បាប់។ នៅព្រឹកថ្ងៃទីនៅព្រឹកថ្ងៃទី០៥ខែ ធ្នូឆ្នាំ ២០២៣ អាជ្ញាធរ ខណ្ឌព្រែកព្នៅ ដឹកនាំ ដោយអភិបាលរងម្នាក់ បានសហការជាមួយ សង្កាត់គោករការ ចុះទៅផ្អាកការសាងសង់និងណែនាំ អោយម្ចាស់សុំច្បាប់ ។ បើនៅតែបន្តសាងសង់ទៀត អាជ្ញាធរ នឹងចុះមកចាប់យកសម្ភារៈ ។ ទន្ទឹមនោះ អាជ្ញាធរក៍បានណែនាំអោយម្ចាស់បុរី សុំច្បាប់ស្ថាបនាផ្លូវ បេតុង និងសហការជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ ព្រមទាំងណែនាំអោយឈូសឆាយ សំអាតផ្លូវផងដែរ។
តាមមន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ ដែលចុះទៅផ្អាកការដ្ឋាន បានអោយដឹងថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរ ខណ្ឌព្រែកព្នៅ បានចុះមកណែនាំ អោយម្ចាស់បុរី ផ្អាកការសាងសង់ ហើយណែនាំអោយសុំច្បាប់អោយបានត្រឹមត្រូវ។បើតាមទំហំនៃការសាងសង់នេះ ក្រោម៣០០០ពាន់ម៉ែត្រការ៉េតម្រូវអោយសុំច្បាប់ត្រឹមមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញ។
ការចុះផ្អាកការសាងសង់បុរីនេះ ត្រូវបានមន្ត្រីរូបនោះបានអោយដឹងថា ធ្វើទៅតាមចំណាររបស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ។ទោះបីជាយ៉ាងណាបន្ទាប់ពី អាជ្ញាធរនិងមន្ត្រីជំនាញចេញផុតម្ចាស់ការដ្ឋាន នៅតែបន្តសាងសង់ រហូតមក ។
បើតាមម្ចាស់ភាគហ៊ុន បានអោយដឹងថា ការដំណើរការសាងសង់នោះ ដោយសម្រួលគ្នាចប់ហើយ ។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអោយដឹងថា លោកពុំទាន់ដឹងថា មានច្បាប់ហើយឬយ៉ាងណានោះទេ លោក នឹង សាកសួរសិន ។ ទោះបីជាយ៉ាងណា គេនិយាយថា ប្រហែលជាត្រូវរ៉ូវគ្នា បានជាអនុញ្ញាតអោយសាងសង់បន្តទៀត ៕
ចែករំលែកព័តមាននេះ