រាជធានីភ្នំពេញ ៖ ក្រុមស្រាវជ្រាវដំណើរខ្មែរ បានប្រកាសថា កម្រងឯកសារដ៏កម្រនៃសកម្មភាពលើឆាក និងក្រៅឆាករបស់តារាចម្រៀង ម៉ៅ សារ៉េត ម្ចាស់បទ «មេឃខ្មៅងងឹត» ដ៏ល្បីល្បាញ ដែលស្រាវជ្រាវផលិតដោយក្រុមដំណើរខ្មែរ នឹងចាក់បញ្ចាំងក្នុងកម្មវិធី «ស្លាបប៉ាកកាអនុស្សាវរីយ៍លើកទី១» នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នារោងភាពយន្ត «លេជេន» ផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ។
ការចាក់បញ្ចាំងនេះ នឹងបើកឲ្យទស្សនិកចូលទស្សនាដោយសេរី ដោយចំនួនមានកំណត់ ខណៈពេលចុះឈ្មោះ គឺធ្វើឡើងពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈតេឡេក្រាមលេខ 081 89 77 22 ។
តារាចម្រៀងអ្នកស្រី ម៉ៅ សារ៉េត គឺតារាមួយរូបដែលចូលចិត្តច្រៀងរាំ ។ អ្នកស្រី ម៉ៅ សារ៉េត គឺជាអ្នកចម្រៀងជនជាតិខ្មែរ ពីសម័យសង្គមរាស្ត្រនិយមទស្សវត្សន៍ទី៥០ ដល់សម័យលុនណុល ទសវត្សន៍ទី៧០ នៃប្រទេសកម្ពុជា។ ឈ្មោះដើមរបស់អ្នកស្រី គឺ ប៉ុល សារ៉ាន់។
អ្នកស្រីកើតនៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយអ្នកស្រីបានចូលសិល្បៈដំបូងនៅឆ្នាំ១៩៥៩ ហើយបទដំបូងរបស់អ្នកស្រី គឺបទ «សម្រែកតណ្ហា» និងបទ «ខ្ទមជរា» និពន្ធដោយកវី យ៉ង់ ឈៀង ហៅសំនៀងប្ញទ្ធី។ [1] ក្នុងរវាងពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៤ អ្នកស្រីច្រៀងបានប្រហែល៣០០បទ។
អ្នកស្រី ម៉ៅ សារ៉េត គឺជារាមច្បង របស់អ្នកស្រី រស់ សិរីសុទ្ធា ហើយអ្នកស្រីបានចាប់កំណើតឡើងនាឆ្នាំ ១៩៤៤ នៅស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ប៉ុន្ដែហាក់ពុំសូវមាននរណារម្នាក់បានដឹងអំពីដំណើរជីវិតរបស់អ្នកស្រីអោយច្បាស់លាស៉នោះឡើយ ខណៈពេលគេសង្ស័យថា អ្នកស្រីបានទទួលមរណភាព នៅឆ្នាំ១៩៧៥ ៕
ចែករំលែកព័តមាននេះ