ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែត សុវណ្ណ​លី​តា ក្ដៅស្លឹកត្រចៀក ត្រៀម​ប្តឹង​ជនអនាមិក​យក​រូប​នាង​ដាក់​ចូល​ក្នុង​គ្រុប អ​.​អ​.​ភ

11 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់​មួយ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្តឹង​ជនអនាមិក​ដែល​យក​រូបភាព និង​លេខ​ទូរស័ព្ទ​របស់​នាង​ដាក់​ចូល​ក្នុង​គ្រុប​តេ​ឡេ​ក្រាម អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) មួយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់​មួយ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្តឹង​ជនអនាមិក​ដែល​យក​រូបភាព និង​លេខ​ទូរស័ព្ទ​របស់​នាង​ដាក់​ចូល​ក្នុង​គ្រុប​តេ​ឡេ​ក្រាម អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) មួយ ខណៈ​ពេល​ដែល​អ្នក​នាង​មិន​បានដឹង​ខ្លួន​អ្វី​ទាំងអស់ ។

មុន​នឹង​សម្រេច​ដាក់​ពាក្យបណ្តឹង​ខាងលើ​នេះ អ្នក​នាង ង៉េ​ត សុវណ្ណ​លី​តា បាន​បញ្ចេញ​នូវ​រូបភាព​មួយ​ចំនួន​ដែល​អ្នក​នាង​ទទួល​បាន ដោយ​មាន​ជនអនាមិក​យក​រូប​នាង​ដាក់​នៅ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) មួយ ក្នុង​នោះ​មាន​ទាំង​រូបភាព​ពិត និង​កាត់​.​ត ព្រមទាំង​លេខ​ទូរស័ព្ទ​របស់​នាង​ទៀត​ផង យក​ទៅ​ប្រើប្រាស់​មិន​សម ទាំង​ដែល​នាង​មិន​បានដឹង​ខ្លួន​អ្វី​ទាំងអស់​។

ជាមួយនឹង​រូបភាព​នៃ​សកម្មភាព​ទាំង​អស់នោះ អ្នក​នាង​ក៏​បាន​ភ្ជាប់​ជាមួយ​សារ រួច​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​បើ​មិន​មាន​គេ​ប្រាប់​ទេ ប្រហែលជា​ខ្ញុំ​មិនដឹង​ខ្លួនឯង​សោះ​ថា មាន​រូប​នៅ​គ្រុប​លក់​… ខ្ញុំ​សូម​មេត្តា​ផង​ចុះ ខ្ញុំ​មិន​ដែល​ធ្វើ​អាក្រក់​ដាក់​អ្នក​ណា​ទេ សូម​កុំមក​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​សេចក្ដី​ថ្លៃ​ថ្លូ​របស់ខ្ញុំ​អី ។ សូមកុំ​យក​រូ​ក​ខ្ញុំ​ទៅ​ធ្វើ​ជា​អាជីវកម្ម​របស់​អ្នក​អី សូម​ជួយ​លុប​រូប​ខ្ញុំ​ចេញ​អោយ​អស់​ផង បើ​មិន​ចឹ​ង​ទេ ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ឆ្ងាញ់​ត្រង់​យក​រូប​ខ្ញុំ​ទៅ​កាត់​.​ត​ទៀត អាណិត​ផង លោក​ម្ចាស់​អើយ បងប្អូន​ជួយ​ស៊ែ​អោយ​ពួក​វា​ឃើញ​ផង កុំអោយ​វា​ភ្លើ​ចឹ​ង »​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ តារា​សម្តែង​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច ដោយ​ប្រាប់​ឱ្យ​ដឹង​ថា «​ចំពោះ​រឿង​នេះ ដំបូង​ឡើយ មាន​មនុស្ស​ប្រុស​ម្នាក់​បាន​ខ​ល​ទូរស័ព្ទ​មក​សួរ​នាង ដោយ​សួរនាំ​នាង​ថា នៅ​ណា និង​បាន​បញ្ជាក់​ថា ឃើញ​មាន​រូប​នាង​នៅ​ក្នុង​គ្រុប អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) មួយ​»​។

អ្នក​នាង​បន្ថែម​ថា «​បុរស​រូប​នោះ បាន​ផ្តល់​ជា​ដំណឹង​មួយ​នេះ​មក​កាន់​រូប​នាង និង​បាន​បង្ហាញ​ពី​ឈ្មោះ​គ្រុប​តេ​ឡេ​ក្រាម​ដែល​ជនអនាមិក​យក​រូបភាព​នាង​ដាក់​ចូល​ទៅ​ក្នុង​គ្រុប អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) មួយ​នេះ​ផង​ដែរ​»​។

អ្នក​នាង​បញ្ជាក់​ថា «​គ្រាន់តែ​បានដឹង​ហេតុការណ៍​នេះ​ហើយ នាង​ពិតជា​ស្រងាកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បានឃើញ​រូបភាព​នាង​ទាំង​ពិត និង​កាត់​.​ត ព្រមទាំង​លេខ​ទូរស័ព្ទ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​គ្រុប អ​.​អ​.​ភ (​អា​.​សអា​.​ភា​.​ស​) បែប​នេះ ។ នាង​ជឿ​ថា ករណី​នេះ អាច​កើត​មាន​ឡើង​បាន ប្រហែលជា​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើបាប​មក​លើ​រូប​នាង ដោយ​ជន​នោះ​បាន​យក​រូបភាព​អ្នក​នាង​ហាត់ប្រាណ​កាលពី​២​ឆ្នាំ​មុន​យក​ទៅ​កាត់​.​ត រួច​យក​រូបភាព​នាង​ដែល​ថត​ថ្មី​ៗ​យក​ទៅ​ដាក់​ក្នុង​ប្រូ​ហ្វា​ល់​ទៀត​ផង​»​។

បើ​តាម​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា ថា «​បច្ចុប្បន្ន គ្រួសារ​របស់​អ្នក​នាង​បាន​រៀបចំ​ឯកសារ​សម្រាប់​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​ហើយ ដើម្បី​ចាត់ចែង​តាម​ផ្លូវច្បាប់​»​។

យ៉ាងណា អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​បញ្ជាក់​ថា «​អ្នក​នាង​ស្នើ​សុំ​ដល់​មហាជន​ទាំងអស់ មេត្តា​កុំ​មានការ​យល់​ច្រឡំ​មក​លើ​រូប​នាង​ចំពោះ​រឿង​ខាងលើ ព្រោះ​នាង​ជា​មនុស្ស​ស្អាតស្អំ​មិន​បាន​ធ្វើ​រឿង​ទាំង​អស់នេះ​ឡើយ ហើយ​ណាមួយ​នាង​ក៏​មានគ្រួសារ និង​កូន​ធំ​ៗ​អស់ហើយ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ