ជាមហាសេដ្ឋីពិតមែន តែលោក Bill Gates ជិះយន្តហោះកៅអីធម្មតា! ហេតុអ្វីទៅ?
សហរដ្ឋអាមេរិក ៖ បើតាមការអះអាងរបស់លោក Marc Randolph សហស្ថាបនិកក្រុមហ៊ុន Netflix
សហរដ្ឋអាមេរិក ៖ បើតាមការអះអាងរបស់លោក Marc Randolph សហស្ថាបនិកក្រុមហ៊ុន Netflix
សហរដ្ឋអាមេរិក ៖ បើតាមការអះអាងរបស់លោក Marc Randolph សហស្ថាបនិកក្រុមហ៊ុន Netflix បានទម្លាយថា ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បើទោះបីជាមហាសេដ្ឋីចំណាត់ថ្នាក់ទី ៩ ពិភពលោក ដែលមានលុយចាយមិនអស់ក៏ពិតមែន ប៉ុន្តែមហាសេដ្ឋីអាមេរិករូបនេះ ធ្លាប់ជិះយន្តហោះកៅអីធម្មតា ឬ Economy Class អស់ជាច្រើនឆ្នាំ។
លោក Marc Randolph បានបង្ហោះសារមួយភ្ជាប់ជាមួយរូបមហាសេដ្ឋី Bill Gates ដែលកំពុងធ្វើការជាមួយកុំព្យូទ័រយួរដៃពេលកំពុងអង្គុយលើ Economy Class នៅលើបណ្តាញទំនាក់ទំនងសង្គម X យ៉ាងដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំ ដែលលោក Bill Gates ធ្លាប់ជិះយន្តហោះកៅអី Economy Class មិនមែនដោយសារគាត់គ្មានលទ្ធភាពទិញកៅអី First Class នោះទេ ប៉ុន្តែដោយសារតែគាត់មិនបានចាត់ទុកវាជាកៅអីល្អសម្រាប់តម្លៃនោះទេ ដោយមានតម្លៃថ្លៃជាង ៥ ឬ ៦ដង ប៉ុន្តែគ្រាន់តែទទួលបានកៅអីប្រសើរជាងបន្តិចប៉ុណ្ណោះ ខណៈដែលអ្នកគ្រប់គ្នាទៅដល់គោលដៅក្នុងពេលតែមួយដូចគ្នា»។
លោក Randolph បានបន្តទៀតថា «បើទោះបីជាលោក Bill Gates មានលទ្ធភាពទិញឡានទំនើបៗយ៉ាងណាក៏ដោយ ប៉ុន្តែគាត់គ្មានបំណងទិញវានោះទេ ព្រោះឡាន Volvo Station Wagon របស់គាត់ដំណើរការបានយ៉ាងល្អ។ ដូចគ្នានេះ ខ្ញុំអាចមានលទ្ធភាពទិញឡានទំនើបនៅចំណុចនេះ ប៉ុន្តែខ្ញុំមិនដែលជាអ្នកបើកឡានខ្លួនឯងនោះទេ ហើយខ្ញុំមិនត្រូវការឡាន Lamborghini ឬ Maserati ។ Volvo Station Wagon ដំណើរការបានយ៉ាងល្អ ហើយខ្ញុំមិនដែលផ្តតល់តម្លៃខុសគ្នាជាមួយនឹងឡានផ្សេងនោះទេ។ ខ្ញុំមិនចាំបាច់ចំណាយ១ពាន់ដុល្លារលើស្រាក្រហមមួយដប សម្រាប់អាហារពេលល្ងាចនោះទេ ព្រោះខ្ញុំដឹងថា ខ្ញុំនឹងទទួលបានភាពរីករាយដូចគ្នាជាមួយនឹងស្រាក្រហមមួយដបតម្លៃ ៣៥ដុល្លារ»។
សហស្ថាបនិកក្រុមហ៊ុន Netflix វ័យ៦៥ឆ្នាំរូបនេះ បានផ្តល់គោលគំនិតដ៏ពិសេសមួយថា «ការមានលុយគ្រប់គ្រាន់នាំមកនូវសុវត្ថិភាព និងសេរីភាព។ ដូច្នេះ តើទ្រព្យសម្បត្តិល្អសម្រាប់អ្វី នៅទីបញ្ចប់? ក្រៅពីការផ្តល់សន្តិសុខ វាក៏ផ្តល់នូវភាពបត់បែនសម្រាប់ការរស់នៅផងដែរ។ បន្ទាប់ពីបទពិសោធន៍ទាំងអស់ដែលខ្ញុំធ្លាប់មាន អ្វីដែលសំខាន់បំផុតដែលខ្ញុំបានរៀនអំពីលុយនោះគឺ នៅពេលអ្នកមានគ្រប់គ្រាន់ អ្នកអាចមានជម្រើសតិចជាងនេះ ជាថ្នូរនឹងជម្រើសដែលចំណាយពេលច្រើន។ ហើយការចំណាយពេលរបស់អ្នកធ្វើអ្វីមួយដែលមានន័យសម្រាប់អ្នក នោះពិតជាមានតម្លៃជាងឡាន Maserati ទៅទៀត»។
ចាប់តាំងពីចែករំលែក ការបង្ហោះសារដ៏មានអត្ថន័យរបស់លោក Marc Randolph សារដ៏សំខាន់នេះ មានអ្នកចូលមើលដល់ ៣.៩លានដង និងចុចសញ្ញាចូលចិត្តជាង ១៣,០០០ដង ជាមួយនឹងការបញ្ចេញមតិពីមហាជនយ៉ាងច្រើន។ អ្នកបញ្ចេញមតិម្នាក់លើកឡើងថា «ទ្រព្យសម្បត្តិសម្រាប់ខ្ញុំ គឺជាឱកាសក្នុងការវិនិយោគលើស្ថាបនិក និងអ្នកចាប់ផ្តើមអាជីវកម្មដែលខ្ញុំចង់ឃើញអំពីការឈ្នះ ពីព្រោះពួកគេប្រាថ្នាចង់ដោះស្រាយបញ្ហាដែលខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង»។ មតិមួយទៀត បានហៅសាររបស់លោក Randolph ថា ការបញ្ជាក់យ៉ាងល្អឥតខ្ចោះ។
ទោះយ៉ាងណាក៏ដោយ មតិមួយចំនួនមានទស្សនៈខុសគ្នាលើការបង្ហោះរបស់លោក Randolph ដោយមួយចំនួនបានលើកឡើងថា នៅពេលអ្នកអង្គុយនៅកៅអីកម្រិត និងតម្លៃជាក់លាក់ណាមួយ អ្នកច្បាស់ជាដឹងអំពីភាពខុសគ្នាទាំងទំហំ និងគុណភាពរបស់វា៕ (ប្រភពពី NDTV World)
For many years, Bill Gates used to fly Economy, not because he couldn’t afford First Class, but because he didn’t consider it good value. It’s five or six times more expensive, but only marginally better (and you all get to your destination at the same time).
— Marc Randolph (@mbrandolph) October 22, 2023
In the same vein, I… pic.twitter.com/Cm8HgKlqTS
ចែករំលែកព័តមាននេះ