រាជធានីភ្នំពេញ ៖ កន្លងមក តែងតែមានការស្នើសុំខ្ចីវត្ថុបុរាណពីកម្ពុជា យកទៅដាក់តាំងបង្ហាញក្នុងពិធីតាំងពិព័រណ៍នៅបរទេស ។ តើហេតុអ្វីទើបមានការអនុញ្ញាតឲ្យខ្ចីរូបចម្លាក់ ឬវត្ថុបុរាណទៅតាំងនៅបរទេសបែបនេះ ?
កម្ពុជាឱ្យបរទេសខ្ចីរូបចម្លាក់ទៅដាក់តាំងបង្ហាញ បើតាមសារមន្ទីរជាតិ គឺមានមូលហេតុ ឬក៏ផលប្រយោជន៍ចំនួន៣ ។
ទី១- កាត់បន្ថយការលួចជីកកកាយ និងការជួញដូរវត្ថុបុរាណខ្មែរខុសច្បាប់ ដ្បិតបរទេសអាចខ្ចីរូបចម្លាក់ដើមពីកម្ពុជាទៅដាក់តាំងស្របច្បាប់បាន ។
២- ចូលរួមផ្សព្វផ្សាយពីភាពប្រណីតនៃស្នាដៃសិល្បៈបុរាណខ្មែរដល់សាកលលោក ប្រយោជន៍ដើម្បីស្រូបទាញទេសចរមកទស្សនាកម្ពុជាផ្ទាល់ ។
៣- អន្ទងចិត្តដល់សហគមន៍អន្តរជាតិក្នុងការទាមទាររូបចម្លាក់ខ្មែរដែលបាត់បង់នាពេលកន្លងមកត្រឡប់មកកម្ពុជាវិញ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ