ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សរសើរ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​សម័យប្រជុំ​លើក​ទី​៤៥​ នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ឆន្ទៈ​ដ៏​មោះមុត និង​យន្តការ​ប្រព្រឹត្ត​ទៅ​

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​សម័យប្រជុំ​លើក​ទី​៤៥​ នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ឆន្ទៈ​ដ៏​មោះមុត និង​យន្តការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​និង​សំបូរ​ព្រៃ​គុក ។

បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​យន្តការ​នេះ​បាន​ក្លាយជា​គំរូ​នៃ​ក្រប​ខណ្ឌ​កិច្ចសហការ​ពហុភាគី​ក្នុង​ក្រប​ខណ្ឌ​អង្គការ​យូ​ណេ​ស្កូ ។ ទម្រង់ និង​យន្តការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​និង​សំបូរ​ព្រៃ​គុក​នឹង​ក្លាយជា​គំរូ​នៃ​ទម្រង់​កិច្ច​សហប្រតិបត្តិការ​អភិរក្ស​បេតិកភណ្ឌ​នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន (Uzbekistan) និង​ប្រទេស​នេ​ប៉ា​ល់ (Nepal) ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ