ស្ត្រីម្នាក់ឈ្នះក្តីអតីតមិត្តប្រុសបានសំណងជាង១ពាន់លានដុល្លារ ករណីចែកចាយរូបអា.សអាភា.ស
សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យស្ត្រីម្នាក់ឈ្នះក្តីលើ
សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យស្ត្រីម្នាក់ឈ្នះក្តីលើ
សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានកាត់ក្តីឱ្យស្ត្រីម្នាក់ឈ្នះក្តីលើអតីតមិត្តប្រុសជាមួយប្រាក់សំណងចំនួន ១.២ពាន់លានដុល្លារ បន្ទាប់ពីរូបនាងគឺជាជនរងគ្រោះ ការចែកចាយរូបភាពអា.សអាភា.សពីអតីតមិត្តប្រុស ដើម្បីជាការសងសឹក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣។
ស្ត្រីដែលត្រូវបានគេដាក់ឈ្មោះត្រឹមអក្សរកាត់ D.L ក្នុងឯកសារតុលាការ បានដាក់ពាក្យបណ្តឹងប្រឆាំងអតីតមិត្តប្រុសក្នុងឆ្នាំ ២០២២។ បណ្តឹងនេះ បានចោទប្រកាន់ថា ចុងចោទបានបង្ហោះរូបភាពមិនសមរម្យរបស់នាង លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរងភាពអាម៉ាស់ជាសាធារណៈ បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់គ្នា។
មេធាវីដើមចោទក្នុងរឿងក្តីនេះ អះអាងថា ការសម្រេចនេះ គឺជាការឈ្នះសម្រាប់ជនរងគ្រោះ នៃការរំលោ.ភបំពា.នផ្លូវភេ.ទតាមរូបភាព។ ដើមឡើយមេធាវីដើមចោទ បានស្នើដល់គណៈវិនិច្ឆ័យទាមទារសំណងជំងឺចិត្តចំនួន ១០០លានដុល្លារប៉ុណ្ណោះ ដោយបាននិយាយថា «យើងសង្ឃឹមថាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ នៃសាលក្រមនេះ គឺជាសារដ៏សំខាន់រារាំងអ្នកផ្សេងទៀត មិនឱ្យចូលរួមក្នុងសកម្មភាពគួរឱ្យស្អប់ខ្ពើមនេះ»។
យោងតាមឯកសារតុលាការបង្ហាញថា ស្ត្រីដើមចោទ និងអតីតមិត្តប្រុសបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៦។ ដើមចោទបានចែករំលែករូបថតស្និទ្ធស្នាលរបស់នាងជាមួយចុងចោទ អំឡុងពេលទាក់ទងគ្នា។ លុះពេលបែកបាក់គ្នា នៅឆ្នាំ ២០២១ ចុងចោទត្រូវបានចោទប្រកាន់ថា បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រមនុស្សពេញវ័យ ដោយគ្មានការយល់ព្រមពីនាង។ ចុងចោទត្រូវបានចោទប្រកាន់ថា បានផ្ញើតំណភ្ជាប់នៃរូបថតទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់នាងតាមរយៈ Dropbox ដែលអាចចូលប្រើជាសាធារណៈថែមទៀតផង។
ចុងចោទក៏ត្រូវបានចោទប្រកាន់ពីបទចូលប្រើប្រាស់ទូរស័ព្ទ គណនីទំនាក់ទំនងសង្គម និងអ៊ីមែល ក៏ដូចជាប្រព័ន្ធកាមេរ៉ានៅផ្ទះម្តាយដើមចោទ ដើម្បីឈ្លបយកការណ៍។ នៅពេលមួយ ចុងចោទថែមទាំងបានផ្ញើសារទៅកាន់ដើមចោទថា «អ្នកនឹងចំណាយពេលអស់មួយជីវិត ដើម្បីព្យាយាម និងបរាជ័យក្នុងការលុបរូបអ្នកលើប្រព័ន្ធអ៊ីនធឺណិត។ អ្នកគ្រប់គ្នាដែលធ្លាប់ជួបអ្នក នឹងបានឮរឿងនេះ ហើយចូលទៅមើលរូបទាំងនោះ»។ មេធាវីដើមចោទអះអាងថា អតីតមិត្តប្រុសនាងបានបង្ហោះរូបភាព ដើម្បីបង្កឱ្យមានការរួមបញ្ចូលគ្នា នៃការរំលោ.ភបំពា.នផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ និងការរំលោ.ភបំពា.នផ្លូវភេ.ទ។
ចុងចោទមិនបានបង្ហាញខ្លួននៅក្នុងតុលាការនោះទេ ដោយគ្រាន់តែមានមេធាវីតំណាង ខណៈដែលចុងចោទត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់សំណងចំនួន ២០០លានដុល្លារសម្រាប់ស្ត្រីរងគ្រោះផ្លូវចិត្តពីអតីតកាល និងអនាគត ព្រមទាំងការខូចខាតគំរូផ្សេងទៀតចំនួន១ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ