រកឃើញហើយ! ស.ពនារីម្នាក់បា.ត់ខ្លួនអស់៤ថ្ងៃនៅទឹកធ្លាក់ឪម៉ាល់
- កំពត
ខេត្តកំពត ៖ នារីម្នាក់ដែលបា.ត់ខ្លួនអស់ចំនួន៤ថ្ងៃនៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង
ខេត្តកំពត ៖ នារីម្នាក់ដែលបា.ត់ខ្លួនអស់ចំនួន៤ថ្ងៃនៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង
ខេត្តកំពត ៖ នារីម្នាក់ដែលបា.ត់ខ្លួនអស់ចំនួន៤ថ្ងៃនៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវកម្លាំងសមត្ថកិច្ចរកឃើញស.ពហើយ មានចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ។ នេះបើយោងតាមការឱ្យដឹងពីផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។ គួររំលឹកថា បាត់ខ្លួនយុវជនម្នាក់ និងមនុស្សច្រើននាក់ជាប់គាំងលើជ្រោះឱម៉ាល់ ដោយសារជំនន់ទឹកភ្លៀង(វីដេអូ)
គិតមកត្រឹមវេលាម៉ោង៣និង២៤នាទីរសៀលថ្ងៃទី២ សីហា នេះដែរ តាមប្រភពពីកន្លែងកើតហេតុនៅជ្រោះឪម៉ាល់បានឲ្យដឹងថា នារីរងគ្រោះឈ្មោះផន ស្រីខួច អាយុ១៩ឆ្នាំ ដែលបា.ត់ខ្លួនតាំងពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២ ខែសីហា នេះ ត្រូវបានកំលាំងអន្តរាគមកងរាជអាវុធហត្ថខេត្ត និងប្រជាពលរដ្ឋជួយសហការដោយពាក់កែវឆ្លុះមើលក្នុងទឹក បានរកឃើញស.ពហើយនៅចំណុចក្នុងជ្រោះឪម៉ាល់ក្រោមតង់ ។ ដោយពលរដ្ឋជួយសហការពាក់កែវឆ្លុះមុជទឹករកឃើញដំបូងឃើញតែជើងទាំង២របស់ជនរងគ្រោះទេ រីឯដងខ្លួននារីរងគ្រោះគឺកប់ក្រោមគំនរថ្ម និងដីខ្សាច់លុបជិត លុះពេលឃើញបែបនេះ ទើបកំលាំងសមត្ថកិច្ចជួយកាយដុំថ្ម និងដីចេញ ដើម្បីយកសាកស.ពបានមកដាក់លើគោក។ ចំណែកសាកស.ពមានសភាពហើមមើលមុខលែងចង់ស្គាល់ទៅហើយ និងមានធុំក្លិនផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចបានហៅរថយន្តមន្ទីរពេទ្យដឹកបញ្ជូនស.ពនារីរងគ្រោះទៅប្រគល់ជូនក្រុមគ្រួសារនៅឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
សូមរំលឹកថា មានអ្នកទេសចរមួយក្រុមបាននាំគ្នាទៅបោះតង់នៅលើជ្រោះឱម៉ាល់ ស្ថិតក្នុងទឹកដីខេត្តកំពត ហើយក៏ជាប់គាំងនៅទីនោះមិនអាចឆ្លងមកកន្លែងមានសុវត្ថិភាពបាន ដោយសារជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យ៉ាងហោចណាស់ មាននារីវ័យអាយុ១៨ឆ្នាំម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិត និងនារីម្នាក់ទៀតបា.ត់ខ្លួនរកមិនទាន់ឃើញឡើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។
លោក សូរ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បាននិយាយប្រាប់ឱ្យដឹងដែរថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ ធ្វើអោយមានជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើជួរភ្នំកំចាយបូកគោ នៅត្រង់ចំណុចជ្រោះឪម៉ាល់នោះ បានបាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះគឺមានស្រី២នាក់ និងប្រុសម្នាក់ ព្រមទាំងមានអ្នកទេសចរជាច្រើនផងដែរ។
លោកអធិការបាននិយាយបន្តថា ការបាត់ខ្លួនមនុស្ស៣នាក់ខាងលើនេះ គឺកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលដែលមានទឹកហូររសាត់ពីលើភ្នំ។ លោកអធិការស្រុកទឹកឈូ បន្តថា នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា នេះ កម្លាំងនគរបាលបាននិងកំពុងរុករក ដើម្បីស្វែងរកជនរងគ្រោះ តែសំណាងល្អស្ត្រីម្នាក់បានរកឃើញ ប៉ុន្តែនាងត្រូវរងរបួសធ្ងន់ និងនារីវ័យអាយុ១៨ឆ្នាំម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.ត ចំណែកយុវជនម្នាក់ទៀតកំពុងតែបាត់ខ្លួននៅរកមិនទាន់ឃើញនៅទេ។ ប៉ុន្តែគេមិនសង្ឃឹមថា នៅរស់រានមានជីវិតទេ ព្រោះទឹកហូរធ្លាក់ពីលើភ្នំ កំពុងតែហូរខ្លាំង ហើយកងកម្លាំងនគរបាលក៏ពិបាកស្វែងរកជនរងគ្រោះផងដែ រព្រោះមេឃកំពុងតែបន្តធ្លាក់ភ្លៀងនៅឡើយ ៕
ចែករំលែកព័តមាននេះ