ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​សម្បូរ​បែប ​! ផ្សារ ឡាក់​គី​ អ៊ិ​ច​ប្រេស បាន​បើក​ដំណើរការ​សាខា​ទី​បួន នៅ​ក្នុង បុរី ប៉េង ហួត គម្រោង ដឹ​ស្តា​ដាយ​មិន ដែល​ជាទី​តាំង​មាន​សក្តានុពល​ស្ថិត​តាម​បណ្តោយ​មហាវិថី​សម្តេចតេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០ ម៉ែត្រ​)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២០ ខែឧសភា ឆ្នាំ ​២០២៣ នេះ ក្រុមហ៊ុន ឌី…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ២០ ខែឧសភា ឆ្នាំ ​២០២៣ នេះ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេ​ត លី​មី​ធី​ត បាន​បើក​សម្ពោធ​ផ្សារ ឡាក់​គី​អ៉ិច​ប្រេស ជា​ផ្លូវការ ដែល​បាន​នាំ​មក​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ទៅ​លើ​ទំនិញ​ជា​ច្រើន​មុខ ដែល​ទីតាំង​នេះ​គឺជា​សាខា​ទី​បួន​ហើយ​ដែល​ស្ថិត​នៅ​ក្នុង​បុរី ប៉េង ហួត បន្ថែម​ពីលើ​សាខា​ទាំង​បី ដែល​បាន​កំពុង​បើក​ដំណើរការ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ។

សាខា​ថ្មី​របស់​ផ្សារ ឡាក់​គី​ឡាក់​គី​អ៉ិច​ប្រេស គឺ​ស្ថិត​នៅ​ក្នុង​គម្រោង បុរី ប៉េង ហួត ដឹ​ស្តា​ដាយ​មិន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ ​មហាវិថី​សម្តេច តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០ ម៉ែត្រ​) បាន​នាំ​យក​មក​នូវ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃជា​ច្រើន​មុខ​សម្រាប់​បម្រើ​ទៅ​តាម​តម្រូវការ​អតិថិជន ដែល​រស់នៅ​ក្នុង​បុរី ប៉េង ហួត ដឹ​ស្តា​ដាយ​មិន និង​អតិថិជន​ទូទៅ​ ។

លោក គី​ម សេង នាយក​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិការ​ផ្សារ​ទំនើប​និង​ហ្គា​ឌៀ​ន​នៃ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេ​ត លី​មី​ធី​ត បាន​បង្ហាញ​ចំណាប់អារម្មណ៍​រំភើប ​ចំពោះ​ការ​បើក​ដំណើរការ​សាខា​ថ្មី​នេះ នឹង​មាន​ប្រសាសន៍​ថា ហាង​ថ្មី​មួយ​នេះ​នឹង​អាច​បំពេញតម្រូវការ ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន ​។

លោក​បានឱ្យ​ដឹង​ថា​ ៖ «​យើង​បាន​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ប៉េង ហួត អ៉ិ​ន​វេស​មិន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​រួច​មក​ហើយ ហើយ​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់​យក​ភាព​ជា​ដៃគូ​នេះ​ទៅ​កាន់​កម្រិត​មួយ​បន្ថែម​ទៀត ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​លក់រាយ​ដ៏​ថ្មី​អស្ចារ្យ​សម្រាប់​គម្រោង បុរី ប៉េង ហួត ដឹ​ស្តា​ដាយ​មិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី សម្តេច តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០ ម៉ែត្រ​) នេះ​ផង​ដែរ​»​ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេ​ត លី​មី​ធី​ត បន្ត​ពង្រីក​សាខា​បន្ថែម​មួយទៀត ជាមួយ​បុរី ប៉េង ហួត ពីព្រោះ​ថា ក្រុមហ៊ុន បាន​មើលឃើញ​ពី​ការ​កើនឡើង​នូវ​តម្រូវការ​របស់​អតិថិជន និង​ដោយសារ​តែ​មាន​កំណើន​ប្រជាពលរដ្ឋ​ដែល​ចូល​មក​រស់នៅ​ក្នុង​តំបន់​នេះ​កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស​គឺ​ក្នុង​គម្រោង បុរី ប៉េង ហួត ដឹ​ស្តា​ដាយ​មិន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០ ម៉ែត្រ​) នេះ​ផ្ទាល់​តែ​ម្តង​ ។

ជាក់ស្តែង ម៉ាក​យីហោ ឡាក់​គី អ៉ិ​ច​ប្រេស បាន​បើក​ដំណើរការ​សាខា​ទី​មួយ តាំងពី​ឆ្នាំ​ ២០១៨ នៅ​ក្នុង​គម្រោង ភី​អេ​ច ប៉ូ​ឡា​រី​ស អេ​ហ្វ អែន​ប៊ី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​) សាខា​ទី​ពីរ ស្ថិត​នៅ​ក្នុង​គម្រោង បុរី ប៉េង ហួត ដឹ​ស្តា​ខ្វ​ត​ធឺ​រៀ និង​សាខា​ទី​បី នៅ​ក្នុង​គម្រោង បុរី ប៉េង ហួត ដឹ​ស្តា​ណេ​ត​ឈើ​រ៉​ល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេ​ត លី​មី​ធី​ត គឺជា​ក្រុមហ៊ុន​អាជីវកម្ម​លក់រាយ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បើក​ប្រតិបត្តិការ​ផ្សារ ឡាក់​គី​អ៉ិច​ប្រេស​ប្រមាណ ៦៥ សាខា​ទូ​ទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​ ៨ ខែមីនា ឆ្នាំ ​១៩៩៣ ​។

ចំណុច​ទាំងអស់​ខាងលើ​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា បុរី ប៉េង ហួត ដឹ​ស្តា​ដាយ​មិន គឺជា​តំបន់​ដែល​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​សម្រាប់​ទាំង​ការ​រស់នៅ និង​ការ​ធ្វើ​អាជីវកម្ម​នានា ស្រប​ពេល​ដែល​មាន​ផ្សារ​ទំនើប និង​ទូ​អេ​ធី​អឹ​ម​នៃ​ធនាគារ​ជា​ច្រើន សុទ្ធ​សឹង​មាន​វត្ត​មាននៅ​ក្នុង​គម្រោង​នេះ​តែ​ម្តង​ ៕ អត្ថបទសហការ